យោងតាមការបង្ហោះរបស់លោក ងួន ឌីណា អភិបាល នៃគណៈអភិបាលស្រុកគិរីវង់ នៅរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានស្រុកគិរីវង់ កម្ពស់ទឹកបានកំពុងតែហក់ឡើងជាបន្តបន្ទាប់ហើយ។ នេះជាដំណឹងដ៏ល្អមួយ សម្រាប់បងប្អូនប្រជាកសិករដែលប្រកបរបរធ្វើស្រែ សង្ឃឹមថាដល់រដូវដែលត្រូវធ្វើស្រែនិងមានទឹកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់។