កម្ពស់ទឹកក្នុងបឹងទន្លាប់នាពេលនេះមានកម្រិតទាបត្រឹមតែ ១.៥៦ម៉ែត្រ ត្រូវការតម្កល់ទឹកទុកកម្ពស់ ២.៧ ម៉ែត្របន្ថែមទៀត!

កម្ពស់ទឹកក្នុងបឹងទន្លាប់នាពេលនេះមានកម្រិតទាបត្រឹមតែ ១.៥៦ម៉ែត្រ ត្រូវការតម្កល់ទឹកទុកកម្ពស់ ២.៧ ម៉ែត្របន្ថែមទៀត!

នារសៀល ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ លោកងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ និងមានការអមដំណើរដោយលោកវរសេនីយ៍ឯកជា សុផល អធិការនគរបាលស្រុក លោកវរសេនីយ៍ត្រីឈុន ប៊ុននឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកវរសេនីយ៍ទោ សេង វុទ្ធ មេបញ្ជាការសឹករងស្រុក បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៃបឹងទន្លាប់ ។

 

ក្នុងនោះលោកអភិបាលស្រុក បានពិនិត្យឃើញថាស្ថានភាពកម្ពស់ទឹកក្នុងបឹងទន្លាប់នាពេលនេះ គឺមានកម្រិតទាបត្រឹមតែ ១.៥៦ម៉ែត្រ ដើម្បីផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ជូនបងប្អូនប្រជាពលរដ្ឋដល់ពេល ដល់រដូវ ដែលត្រូវធ្វើស្រែដូច្នេះត្រូវការតម្កល់ទឹកទុកអោយបានកម្ពស់ ២.៧ម៉ែត្រ បន្ថែមទៀត។