ថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃចេញផ្សាយៈ October 15, 2024
តាកែវ : ឯកឧត្តម យស់ ណាស៊ី ប្រធនក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ដឹកនាំឯកឧត្តម លោកជំទាវ សមាជិក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការ និងកងកម្លាំងទាំងបីប្រភេទនៅក្នុងខេត្តតាកែវ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបគម្រប់ ១២ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ(១៥ តុលា ឆ្នាំ២០១២ – ១៥ តុលា ឆ្នាំ២០២៤) ។
ថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤