កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន…
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន…
ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ៥កើត ខែកត្តិក ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៣៥នាទី ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការ រងផែនការងារប្រឆាំងគ្រឿងញៀន ,លោកវរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន និងមានការ សម្របសម្រួលពី លោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញ ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀនចំនួន០១ករណី០២ទីតាំង៖ទីតាំងទី០១ នៅចំណុចក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ទេព ព្រហ្មគុណវឌ្ឍនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់) ២-ឈ្មោះ សយ រតនៈត្រៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់) ដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់
-តាមចម្លើយសារភាពរបស់ឈ្មោះទេព ព្រហ្មគុណវឌ្ឍនា និងឈ្មោះសយ រតនៈត្រៃ បានសារភាពថាពួកគេបាន ទិញថ្នាំញៀនពីឈ្មោះហ៊ន គឹមដេត ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះសែម សុវណ្ណឧត្ដម ភេទប្រុស អាយុ២២រឆ្នាំ រស់ នៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៤ទៀបភ្លឺ។ លុះដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក ខៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងររមសាលា ដំបូងខេត្តតាកែវ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ហាផ្ទាល់ពីលោក វរសេនីយ៍ឯក ចុល ចេក ស្នង ការរងផែនការងារប្រឆាំងគ្រឿងញៀន ,លោកវរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបន្ត នីតិវិធី និងធ្វើការឃាត់ខ្លួនឈ្មោះហ៊ន គឹមថេត ភេទប្រុសអាយុ២៧ឆ្នាំ(ជួញដូរ-ប្រើប្រាស់) និងឈ្មោះសែម សុវណ្ណ ឧត្ដម ភេទប្រុសអាយុ២២រឆ្នាំរស់នៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់) ដកហូត វត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់-ទូរស័ព្ទចំនួន០២គ្រឿង(ម៉ាកOPPO-
VIVO) រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។