សមត្ថកិច្ចឃា//ត់//ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករ!ណីចា!/ក់//ថ្នាំស្ត្រីម្នាក់បណ្តាលឱ្យ/ស្លា!/ប់ រួចដឹក/ស//ព/ និងក្មេងស្រី ម្នាក់យកទៅប្លុ!ងចោល…
តើចិត្តអ្នកសាងពីអី! សមត្ថកិច្ចឃា//ត់//ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករ!ណីចា!/ក់//ថ្នាំស្ត្រីម្នាក់បណ្តាលឱ្យ/ស្លា!/ប់ រួចដឹក/ស//ព/ និងក្មេងស្រី ម្នាក់យកទៅប្លុ!ងចោល…
Ko
ខេត្តតាកែវ ៖ ករណីម្ចាស់គ្លីនិកមួយកន្លែង ចាក់ថ្នាំ(ប្រតិកម្មថ្នាំ) បណ្តាលអោយស្ត្រីម្នាក់ប្រតិកម្មស្លា.ប់ ហើយគ្រូពេទ្យ ដឹកយកស.ពស្ត្រីរងគ្រោះ និងក្មេងស្រីម្នាក់ទៀតអាយុ៣ឆ្នាំ ដែលមកជាមួយជនរងគ្រោះ យកមកប្លុងចោល ចម្ងាយប្រមាណ ០៣គីឡូមែត្រ ពីផ្ទះជនរងគ្រោះនោះ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់គ្លីនិកឯកជន ឈ្មោះ ស៊ុន ម៉ារីណា បានហើយ ដើម្បីចាត់ការទៅតាមនីតិវិធី ។
តាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកបាទី បញ្ជាក់ថា នេះជាករណីមនុស្សឃា.តដោយអចេតនា (ចាក់ថ្នាំប្រតិកម្មស្លា.ប់) នៅចំណុចមន្ទីរសម្រាកព្យាបាល និងសម្ភពសុងហាក់ម៉ារីណា ស្ថិតនៅភូមិបឹងបញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។
របាយការណ៍របស់កងរាជអាវុធហត្ថស្រុកបាទី អោយដឹងបន្តថា ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១៨និង០០នាទីល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ ជាមួយនឹងក្មួយស្រីឈ្មោះ ណូន សៀវហ្វាន អាយុ០៣ឆ្នាំ មានទីលំនៅភូមិទឹកថ្លាឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានប្រាប់ក្រុមគ្រួសារថា ទៅរកពេទ្យ ដើម្បីឲ្យចាក់ថ្នាំព្យាបាលជំងឺរបស់ខ្លួន ។ ដោយបាត់ជនរងគ្រោះចេញទៅចាក់ថ្នាំមិនឃើញត្រឡប់មកផ្ទះវិញ យូរពេក ក្រុមគ្រួសារមានការភិតភ័យ ក៏បាននាំគ្នាទៅដើររកជនរងគ្រោះរហូតដល់ម៉ោង២និង០០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះ នៅក្នុងព្រៃខាងត្បូងភូមិ ឃ្លាតពីផ្ទះពេទ្យប្រហែល៣០០ម៉ែត្រ តែមិនបានឃើញជនរងគ្រោះឡើយ ។
របាយការណ៍ដដែល អោយដឹងទៀតថា លុះព្រឹកឡើងម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ទើបប្រជាពលរដ្ឋប្រទះឃើញស.ពជនរងគ្រោះ និងក្មេងស្រីអង្គុយក្បែរស.ព នៅចំណុចគុម្ភសង្កែ ក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ស្រុកបាទី ខេត្តតាកែវ ។
ក្រោយទទួលព័ត៌មានកម្លាំងកងរាជអាវុធហត្ថស្រុកបាទី និងកម្លាំងប៉ូលិសស្រុក បានចុះដល់ទីតាំងកើតហេតុ ហើយកម្លាំងជំនាញកោសល្យវិច្ច័យ និងពេទ្យបានធ្វើកោសល្យវិច្ច័យទៅលើស.ពរួចរាល់ បញ្ជាក់ថា ជនរងគ្រោះបានស្លា.ប់ ដោយសារប្រតិកម្មនឹងការចាក់ថ្នាំ។ បច្ចុប្បន្នស.ពត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែកម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ម៉ារីណា ពីរនាក់ប្ដីប្រពន្ធ មានឈ្មោះ ៖ ឈ្មោះហៀង សុងហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរពេទ្យ និងប្រពន្ធឈ្មោះស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរពេទ្យ បង្អែកស្រុកបាទី មានទីលំនៅភូមិបឹងពញាកគុក ឃុំត្រពាំងក្រសាំង ស្រុកបាទីខេត្តតាកែវ ត្រូវបានឃាត់ខ្លួនហើយ ដើម្បីចាត់ការទៅតាមនីតិវិធី ៕