សាហាវ​ហួស! ! ជនសង្ស័យ​០២នាក់​ដែលកាប់ជនរងគ្រោះបណ្ដា​លឲ្យ.ដាច់..ដៃ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រាវជ្រាវ​បង្រ្កាប​ និងដកហូតវត្ថុតាង​កាំ.បិត​..ផ្គា.ក់​ ដាវកែច្នៃ​ …


===================

កំពង់ស្ពឺ​៖​ នាថ្ងៃសុក្រ ១៤រោច ខែ​កត្តិក ឆ្នាំរោង ឆស័​ក ព.​ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២​៤​ ដោយអនុវត្ដបទបញ្ជា​លោកឧត្ដ​មសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ និងបានការដឹកនាំផ្ទាល់ពីលោកអធិការ​នគរបាលក្រុងច្បារមន​ កំ​លាំងនគរបាលបានធ្វេីការស្រាវជ្រាវនិងឈា​នទៅកំណត់ឃាត់ខ្លួនមុខសញ្ញាបង្កហិង្សាដោយចេតនា​ ដែលបានធ្វេីការកាប់ជនរងគ្រោះ​ឈ្មោះ​ នី ចាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ បណ្ដាលឲ្យដាច់​ កដៃ​ ដៃ​ខាងឆ្វេង​ កាលពីថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤ វេលា​ម៉ោង២៣:៥៧នាទី​ នៅចំណុចលើផ្លូវ​លេខ១០៤ មុខផ្ទះសំណាក់ជំនោររាត្រី ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

យោងតាមបណ្ដឹងរបស់ក្រុមគ្រួ​សា​រជនរងគ្រោះ​ សម​ត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ ៤៥ម៉ោង​ និងឈានទៅឃាត់ខ្លួនជនសង្ស័យ​បាន ០២នាក់ ៖​

១-ឈ្មោះ​ អៀ​ង ភូមិរ៉ា ហៅវ៉ាន់ ភេទប្រុស អាយុ​២​៥ឆ្នាំ មានទីលំនៅ​ភូមិផ្សារសាមគ្គី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(ជាជនដៃដ​ល់កាប់ទៅ​លេី​ជនរងគ្រោះ)
​២-ឈ្មោះ​ បូ កុសល​ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ​ភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅចំណុចខាងត្បូងផ្សាររាត្រីកំពង់ស្ពឺ យ​កមកធ្វើការសាក​សួរនៅអធិការដ្ឋាន​នគរបាល​ក្រុ​ង​ច្បារមន​ ជនសង្ស័យ​បាន​ផ្ដល់ចម្លើ​យសារភាពថា​

ខ្លួ​នបានជិះម៉ូតូ​ ម៉ាក​ស៊ុយស៊ូគីឡេត ពណ៍ខ្មៅ ពាក់ផ្លាក​លេខ1V-8974 ដឹកឈ្មោះ​ អៀង ភូមិរ៉ា ហៅវ៉ាន់ រួចបានធ្វើសកម្មភាពយកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះបណ្ដាលឲ្យដាច់កដៃ ប្រាកដមែ​ន​ ។

សមត្ថកិច្ច​ដកហូតវត្ថុតាង​ (1)កាំបិតផ្គាក០១ដើម (2) ដាវ ០២ដើម (3)ម៉ូតូ០១គ្រឿង ម៉ាកស៊ុយស៊ូគីឡែត ពណ៍ខ្មៅ​ ផ្លាកលេខ1V-8974។

បច្ចុប្បន្ន​ករណីខាងលើ សមត្ថកិច្ច​បានកសាងសំ​ណុំរឿង​បញ្ជូ​ន​ខ្លួន​ជន​សង្ស័យ​ និងវត្ថុតាង​ ទៅ​ការិ​យាល័យ​ជំនាញ​ នៃស្នងការដ្ឋាន​នគរបាល​ខេ​ត្ត​កំពង់​ស្ពឺ​ ចំណាត់ការ​តាមនីតិវិធី​​៕
#ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ