ស្រុកគិរីវង់៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃសៅរ៍១៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២នឹង១៣នាទីថ្ងៃត្រង់ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបករណីរក្សាទុក-ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជាតិ កក្កដា (ហៅឆើត) ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិទន្លាប់ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ នៅចំណុចវាលស្រែខាងលិចកែងជុំមិត្តស្ថិតក្នុងភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ក្រោយពីធ្វើការឃាត់ខ្លួនបានសមត្ថកិច្ចយើងធ្វើការឆែកឆេររកឃើញរួមមាន÷ ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់,ឧបករណ៍សម្រាប់ប្រើប្រាស់ចំនួន០២,ម៉ូតូមួយគ្រឿងម៉ាកHondaC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GT:2885។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យខាងលើយកមកសាកសួរ និង កសាងសំណុំរឿង តាមនីតិវិធី ៕
Sophal Chea Men Ly-ម៉ែន លី រដ្ឋបាលខេត្តតាកែវ ស្នងការដ្ឋាននគរបាលខេត្តតាកែវ – Police Commissariat Of Takeo Province.