កំលាំង​នគរបាល​ ចុះប្រតិបត្ដិការ​ស្រាវជ្រាវ​បង្រ្កាប​មុខសញ្ញា​គ្រឿង​ញៀន​នៅស្រុក​សាមគ្គីមុនីជ័យ​ឃាត់មុខសញ្ញា​សរុប​៦នាក់​ ក្នុងព្រៃឫស្សី…


“”””””””””””””””””””””””””””””””””””””””””””””””””””””””””
​ #កំពង់ស្ពឺ​ ៖​ អនុវត្ត​បទបញ្ជា​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ កំលាំង​នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនីជ័យ​ បានធ្វេីការ​ស្រាវជ្រាវ​ឈានទៅ​បង្រ្កាប​ករណីប្រេីប្រាស់និងជួញដូរនូវសារធាតុ​ញៀនខុសច្បាប់មួយកន្លែង​ នៅ​ក្នុង​ព្រៃឬស្សីខាងលិចភូមិ​ប៉ាលហាល​ ស្ថិតនៅក្នុង​ឃុំចាន់សែន​ ស្រុកសាមគ្គីមុនីជ័យ​
យោងតាម​ព័ត៌មាន​ទទួល​បាន​ពី​ ពលរដ្ឋ​ល្អថា​មានមុខ​ស​ញ្ញាសង្ស័យពាក់ពន្ធ័និងគ្រឿងញៀនចេញចូលធ្វេីសកម្មភាពរៀងរាលថ្ងៃ​ ។

លោកវរសេនីយ៍​ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរបាល​ស្រុក​សាមគ្គី​មុនីជ័យ​ បញ្ជាក់ឲ្យដឹងថា​ ប្រតិបត្តិការ​នាថៃ្ងទី​០២​ ខែមករា​ ឆ្នាំ​២០២៥​នេះ​ លទ្ធផល​ជាក់​ស្តែងកំលាំង​នគរបាល​ ឃាត់​បានមុខសញ្ញាសង្ស័យចំនួន​០២នាក់៖
​ ១.ឈ្មោះ​ ម៉ៅ​ ពី​ ភេទប្រុស​ អាយុ២៤ឆ្នាំ​
​ ២.ឈ្មោះ​ ឆន​ ជៀប​ ភេទប្រុស​ អាយុ២០ឆ្នាំ​ អ្នកទាំងពីរមានទីលំ​នៅ​ភូមិស្តុកអក​ ឃុំចាន់សែន​ ស្រុកសាមគ្គីមុនីជ័យ​ សមត្ថកិច្ច​រកឃេីញៈ
-ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួន​៩កញ្ចប់​ (៧តូច២មធ្យម)
-ទូរស័ព្ទដៃចំនួន១គ្រឿង
-ម៉ូតូចំនួន១គ្រឿង​ ម៉ាក់C125ពណ័ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1KL.3754

ផ្អែកតាមការផ្ដល់ចម្លេីយ​ សមត្ថកិច្ច​បន្ដសហការ​ឃាត់មុខ​ស​ញ​្ញា​បាន៤​នាក់បន្ថែម​ទៀត​ នៅក្រុងឧដុង្គម៉ែជ័យ​
១-ឈ្មោះ​ លី​ សុខឈិវ​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ រស់​នៅភូមិត្រពាំងកន្សែង​ សង្កាត់ក្សេមក្សាន្ត
​២-ឈ្មោះ​ ឈិន​ សុគន្ធ​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ រស់នៅភូមិបែក​ឃ្លោក​ សង្កាត់ក្សេមក្សាន្ត​
​៣-ឈ្មោះ​ រិទ្ធ​ គឹមហៃ​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ រស់នៅភូមិបាត់ដឹង​ សង្កាត់ក្សេមក្សាន្ត​ ក្រុងឧដុង្គម៉ែជ័យ
​៤-ឈ្មោះ​ ភឹន​ សៀវម៉េង​ ភេទប្រុ​ស​ អាយុ៣៧ឆ្នាំ​ រស់នៅភូមិតាំងរលាំង​ ឃុំមនោរម្យ​ ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ​ ។
សមត្ថកិច្ច​រកឃេីញ
​ -ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួន​៤កញ្ចប់(៣ធំ​ ១តូច)
​ -ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀនចំនួន​១គ្រឿង។
​ -ទូរស័ព្ទដៃចំនួន៣គ្រឿង​
​ -ម៉ូតូចំនួ​ន១គ្រឿង​ ម៉ាក់និច​ ពណ៍ប្រផេះ​ ពាក់ស្លាកលេខ​ ភ្នំពេញ.1HL.8600
​ -កាំភ្លេីងកែច្នៃប្រេីខ្យល់ចំនួន១ដេីម​
-ឧបករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន​

​ បច្ចុប្បន្ន​មុខសញ្ញា​មេក្លោង​ចែកចាយ​រក្សា​ទុក​សារ​ធាតុ​ញៀ​ន​ខុសច្បាប់​ និងបក្ខពួក​ រួមជាមួយ​វត្ថុតាង​ស​មត្ថកិច្ច​បាន​កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ នៃស្នងការដ្ឋាន​នគ​របាល​ខេត្ត​កំពង់ស្ពឺ​ ចំណា​ត់ការ​នីតិវិធី​បន្ដ​៕
#ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ