ជនសង្ស័យប្រុស-ស្រីចំនួន២នាក់ ត្រូវបានសមត្ថកិច្ចស្រុកគិរីវង់បង្ក្រាបនិងឃាត់ខ្លួនបានករណីគ្រឿងញៀន…

ស្រុកគិរីវង់ ៖ នៅថ្ងៃអាទិត្យ៧កើត ខែបុស្សឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧ នឹង ២៥នាទី លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកបានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបករណីជួញដូរ-ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យបាន២នាក់

១-ឈ្មោះ ផាន ស្រីណុច ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តកែវ ។
២-ឈ្មោះ សែម លីឈីវលិញភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ វត្ថុតាងរួមមាន ÷ ម្សៅក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់,សម្ភារ:សម្រាប់ប្រើ ប្រាស់ចំនួន០១,ថង់សម្រាប់វេចខ្ចប់មួយចំនួន ។