Latest News

ដោយបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមក្មេងទំ..នើ.ង ក្នុងនោះមានក្រុមធីមធូបមូស TM ក្រុមធីមគោកខ្សាច់ GK ក្រុមធីប ម្លុកតូច TM និងក្រុមធីម វត្តគីមសាន្ត WKS ដែលកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបចំនួន២៩នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន១០ករណីផ្សេងគ្នា៕ My