កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានហើយជនដៃដល់ឆក់កាបូបគូដណ្ដឹងលោក Christ ដែលជា Vlogger ល្បីឈ្មោះ

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានហើយជនដៃដល់ឆក់កាបូបគូដណ្ដឹងលោក Christ ដែលជា Vlogger ល្បីឈ្មោះinI’ll។   ជនដៃដល់ត្រូវចាប់ខ្លួនបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៦៖៥៥នាទី ដែលកម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។   ជនដៃដល់ត្រូវចាប់ខ្លួនបាននៅចំណុចបន្ទប់ជួល ផ្លូវ៩៣ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនបរទេសកំពុងដេីរបានសម្រេច នៅត្រង់ចំណុចផ្លូវលេខ១០៦ កែងផ្លូវលេខ១៣ ខណ្ឌដូនពេញ។…