ឯកឧត្តម ចម ប្រសិទ្ធ​៖ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ត្រូវតែ​បង្កើន​ស្មារតី​យកចិត្តទុកដាក់ បំពេញបេសកកម្ម​ការ​ងារ​ឱ្យបាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត​

ចេញផ្សាយ ថ្ងៃទី 7 ខែ កក្កដា ឆ្នាំ 2020

SLP. កំពត ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០
​ដើម្បី​ភាពជោគជ័យ​ក្នុងការ​រួមចំណែក​បម្រើ​ឱ្យ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ឈានទៅរក​ការឆ្លើយតប​បាន​នូវ​សំណូមពរ និង​ដោះស្រាយ​ការលំបាក​ជូន​ប្រជាពលរដ្ឋ ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ ការជឿជាក់ និង​ក្ដីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​ក្នុង ក្របខ័ណ្ឌ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជូន​មូលដ្ឋាន មន្ត្រី​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តកំពត គ្រប់​ថ្នាក់​ត្រូវ​បន្ត​បង្កើន​ស្មារតី​យកចិត្តទុកដាក់​បំពេញ​បេសកកម្ម ការងារ នេះ​ឱ្យបាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​

​នេះ​ជាការ​លើកឡើង​របស់ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ជា​ប្រធាន ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ បន្ត​ឆមាស​ទី​២ ឆ្នាំ​២០២០ របស់​ក្រុមការងារ រាជ រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត កាលពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលា ខេត្តកំពត​។​
​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​បន្តទៀតថា ដើម្បី​ពង្រឹង​ការត្រួតពិនិត្យ និង​ការគាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល ឱ្យបាន​កាន់ តែមាន​ប្រសិទ្ធភាព មន្ត្រី​ក្រុមការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៃ​ខេត្តកំពត​គ្រប់​ថ្នាក់ ត្រូវ​បន្ត ជំរុញ​ការចូលរួម ជួយ​ប្រឹក្សា​ផ្ដល់យោបល់​និង​ដល់​អាជ្ញាធរ​ក្នុង​គោលដៅ ការលើក កម្ពស់​ផ្ដល់​សេវា​រដ្ឋបាល សេវាសាធារណៈ​និង​សេវា​សំណូមពរ​ពី​ប្រជាពលរដ្ឋ ឱ្យបាន​តាម ពាក្យស្លោក​ធ្វើឱ្យបាន​ធ្វើឱ្យ​រហ័ស​និង​មាន​តម្លាភាព​។​

​ប្រធាន​ក្រុមការងារ​បាន​បន្ត​លើកឡើង​ផងដែរ​ថា លទ្ធផល​សកម្មភាពរ​បស់ ក្រុម​ការ ងារ​នា​រយៈពេល​កន្លងមក តែង​បាន​ផ្តើមចេញពី​កិច្ចសហការ​គ្នា​ល្អ ចុះ​ជាប់​តាម​មូលដ្ឋាន​ឃុំ សង្កាត់ នឹង​បាន​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ តាមរយៈ​វេទិកាសាធារណៈ សាកសួរ​សុខទុក្ខ ឬ​កិច្ចប្រជុំ​នានា ដើម្បី​ក្ដាប់​យក​សភាពការណ៍ បញ្ហា​ប្រឈម និង​កង្វល់​របស់​ប្រជាពលរដ្ឋ ដើម្បី​គ្នា​រួមគ្នា​ដោះស្រាយ​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រវាង​ក្រុមការងារ​គ្រប់ ថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​ជំរុញ​ការអភិវឌ្ឍ​រីកចម្រើន​ជីវភាព​រស់នៅ ក្នុង​មូលដ្ឋាន​។​
​តាមរយៈ​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ ឯកឧត្តម​ក៏បាន​វាយតម្លៃ​លទ្ធផល​ការងារ និង​ថ្លែង​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​នៃ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត ព្រមទាំង​រដ្ឋបាលខេត្ត​និង​បណ្ដា​ក្រុង ស្រុក ក្នុង​ខេត្ត​ដែល​តែងតែបាន​យកចិត្តទុកដាក់ ជំរុញ​ការដោះស្រាយ រាល់​បញ្ហា​សំណូមពរ តម្រូវការ​ជាក់ស្ដែង សេវា​រដ្ឋបាល សេវាសាធារណៈ ប្រកបដោយ​អភិបាលកិច្ច​ល្អ តម្លាភាព ពិសេស​ក្នុងស្ថានភាព ពិភពលោក​ក៏ដូចជា​កម្ពុជា​យើង​ស្ថិតនៅ​ក្នុងស្ថានភាព ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ទាំង​ការផ្សព្វផ្សាយ អប់រំ​វិធានការ​ការពារ និង​ការ​ដោះ ស្រាយ​ជីវភាព​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រកបដោយ ប្រសិទ្ធភាព ប្រសិទ្ធ​ផល​ទាន់ពេលវេលា​យ៉ាង​ល្អប្រសើរ​។​

​តាម​របាយការណ៍​រប​ស់ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត បានឱ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ ក្រៅពី​លទ្ធផល​ការងារ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត សម្រេចបាន កន្លងមក ក្នុងនោះ​រដ្ឋបាលខេត្ត​ក៏​សម្រេចបាន​លទ្ធផល​ការងារ​លើ​គ្រប់​វិស័យ គួរឱ្យ​កត់ សម្គាល់​ទាំង​ការងារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ការផ្ដល់សេវា​រដ្ឋបាល និង​សេវា សាធារណៈ ការងារ​សេដ្ឋកិច្ច ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ការងារ​វេទិកា សាធារណៈ​ជួប​ជាមួយ​ប្រជាពលរដ្ឋ ពិសេស​សកម្មភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វី​១៩ បានធ្វើ​ការអប់រំ​ផ្សព្វផ្សាយ និង​ចូលរួម​ទប់ស្កាត់​តាម​វិធានការ​ណែនាំ​របស់ រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងសុខាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ក៏បាន​ឧបត្ថម្ភ​នូវ អង្ករ​ចំនួន​១៣​តោន​ដល់​រដ្ឋបាលខេត្ត និង​ក្រុង ស្រុក​ទាំង​៨ សម្រាប់​ត្រៀម បម្រុង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត និង​បាន​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រុមការងារ​សរុប​ចំនួន​៦៧០​នាក់ ក្នុងចំណោម​មេដាយ បាន ស្នើ​រាជរដ្ឋាភិបាល​ប្រមាណ​ជាង​មួយ​ពាន់ មេដាយ ដែល​បានធ្វើ​ពិធី បំពាក់​នា​រយៈពេល​កន្ល​ង​រួចមកហើយ​ផងដែរ​៕