លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញប្រមានដកប្រធានផ្សារណាដែលបណ្តោយឱ្យកើតមានល្បែងសុីសងខុសច្បា

ខណ្ឌដូនពេញ៖ ជាក់ស្តែងណាស់នៅផ្សារកណ្តាលដែលស្ថិតនៅ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ ផ្លូវលេខ១៣ ពលរដ្ឋបានផ្តល់ព័ត៌មានថា មានមេឆ្នោតវៀតណាមអង្គុយកត់យ៉ាងរំភើយដោយមិនខ្វល់ពីសមត្ថកិច្ចទាល់តែសោះ បើទោះបីអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ណ្ណបានផ្តល់ព័ត៌មានទៅសមត្ថកិច្ចគ្រុបជាន់ថ្នាក់នៃអាណាចក្រខណ្ឌដូនពេញ របស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក៍ដោយ។

ពលរដ្ឋល្អដែលផ្តល់ព័ត៌មានបានប្រាប់ថា ទីតាំងកត់ឆ្នោតវៀតណាមក្នុងផ្សារកណ្តាលគឺមានច្រើនកន្លែងណាស់ ហើយមេឆ្នោតទាំងអស់នោះបានបង់ខែដល់ប្រធានផ្សារកណ្តាលជារៀងរាល់ខែ ដូចឆ្នេះហើយបានជាមេឆ្នោតទាំងអស់នេះមិនខ្វល់ពីការផ្សព្វផ្សាយព័ត៌មាន តែបើសិនជាលោកប្រធានផ្សារកណ្តាលហាមមិនឱ្យមានល្បែងសុីសងខុសច្បាប់ក្នុងផ្សារពួកញៀនល្បែងក៍មិនហា៊នលេងដែរ។

សង្ឃឹមថាការផ្សាយព័ត៌មានម្តងនេះនិងជ្រោលជ្រាបដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលលោកធ្លាប់បានសន្យាចំពោះមុខពលរដ្ឋថាបើផ្សារណាបណ្តោយឱ្យមានល្បែងសុីសងខុសច្បាប់ក្នុងផ្សារ លោកហ្នឹងដកប្រធានផ្សារនោះក្រវាត់ចោលតែម្តង។អត្ថបទ នាយភ្លុក÷រូបភាពសកម្មជន ហ្វេសបុ៊ក