ទីតាំងអាប៉ោងនៅខេត្តរតនៈគីរី នៅតែបន្តដំណើរការបានដោយមិនខ្វល់ពីជំងឺឆ្លងកូវីដ-១៩

ខេត្តរតនៈគីរី៖ ប្រភពបានផ្តល់ព័ត៌មានមកថាទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោង យូគី ជល់មាន់ ដែលស្ថិតនៅ ភូមិភ្នំធំ ឃុំ យក្សឡោម ក្រុងបានលុង ខេត្ត រតនៈគីរី  នៅចំណុចភ្នំយោល

នឹង នៅផ្ទះឈ្មោះ ទេប វណ្ណា ហៅអូនធំ ស្ថិតនៅភូមិ បឹងកន្សែង ឃុំ ឡាបានសៀក ក្រុងបានលុង ខេត្ត រតនៈគិរី នៅតែអាចបើកដំណើរការបានយ៉ាងសប្បាយដោយមិនខ្វល់ពីការហាមឃាត់មិនឱ្យជួបជុំគ្នារបស់ក្រសួងសុខាភិបាល។

ប្រភពបន្តថាទីតាំងខាងលើនេះបើកដំណើរការបានដោយសារតែមានអ្នកមើលផ្លូវយ៉ាងតឹងរឹង នឹងឈ្មោះ តន គឺជាអ្នកកាង នឹងគាងគងគ្នាមកលេងដោយមានការប្រមូលផ្តុំមនុស្សរាប់សិបអ្នក
ក្នុងមួយថ្ងៃៗម្ចាស់ទីតាំងប្រមូលលុយមិនក្រោម $70000 ប្រាំពីមុឺនដុល្លាអាមេរិក។

ដោយឡែកម្ចាស់ទឹកដីនៃអាណាចក្រខេត្តរតនៈគីរី ដែលដឹកនាំដោយលោក យិន ចំណាន ស្នងការខេត្តរតនៈគិរី នឹង លោក ថង សាវុន អភិបាលខេត្តរតនៈគិរី ហាក់មិនអើពើមើលទាល់តែសោះ បើទោះបីអ្នកសារព័ត៌មានក្នុងស្រុកបានផ្តល់ព័ត៌មានជូនលោកយ៉ាងណាក៍ដោយ។

ប្រភពបានស្នើសំដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយមានវិធានការក្តៅចំពោះម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផង ដើម្បីលុបបំបាត់នូវអំពើហិង្សា ចោរលួច ឆក់ភ្លន់ ដោយសារតែអ្នកចាញ់ល្បែងបែកគំណិតទៅប្រព្រឹត្តិអំពើរបែបនេះ។អត្ថបទ នាយភ្លុក