អ្នកសារព័ត៌មានជាច្រេីននាក់ ប្រតិកម្មចំពោះលោក​ ផែង​ វណ្ណៈ តិះដៀល ពួកអ្នកកាសែតតាមចិញ្ចេីមថ្នល់

(ភ្នំពេញ​)៖​ អ្នកសារព័ត៌មានជាច្រេីននាក់ បានផ្ទុះប្រតិកម្មចំពោះ អ្នកលេងហ្វេសបុកឈ្មោះ ផែង​ វណ្ណៈ ដែលដៀលរាប់ថា​ ពួកអ្នកកាសែតតាមចិញ្ចេីមថ្នល់ បង្កប៉ះពាល់សិទ្ធអ្នកសារព័ត៌មានទូទៅ ​ជាពិសេស​ អ្នកសារព័ត៌មាន ក្នុងរាជធានីភ្នំពេញ​ ដែលកំពុងបំពេញការងារ ផ្សព្វផ្សាយពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច អនុវត្តន៍នូវវិធានការ បម្រាមបិទខ្ទប់​ ទប់ស្កាត់ការរាលដាលឆ្លង នៃជំងឺកូវីដ១៩ និងជួយបង្ហាញ ដល់ពលរដ្ឋដទៃ កុំឱ្យបំពាននាំទទួលនូវរងការផាកពិន័យ ឬទោសទណ្ឌតាមច្បាប់ណាមួយ

នោះ ។

នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោក​ ផែង​ វណ្ណៈ​ បានយករូបភាពមួយសន្លឹកនៃជ្រុងមួយ​ មកនិយាយថា​ « បងប្អូន​អ្នកសារព័ត៌មាន​អនឡាញ ដូចច្រេីនពេកហេីយ​ ហេីយមិនរក្សាគម្លាតថែមទៀត​ ប្រធាន​អង្គភាព ​គួរកាត់បន្ថយភ្នាក់ងាររបស់ខ្លួន ហេីយក្នុងកាលៈទេសៈបិទខ្ទប់នេះ​ ជាពិសេសតំបន់ក្រហម ដែលកំពុងឆ្លងច្រេីន មិនគួរ​អនុញ្ញាត​អោយ ​អ្នក​សារ​ព័ត៌មាន​អន ឡាញចូលទៅតំបន់នោះទេ​ » រូបភាព១សន្លឹកនេះ​ ក្នុងករណីដែលសមត្ថកិច្ច ចុះនុវត្តបិទខ្ទប់ក្នុងតំបន់ក្រហម​ ឃាត់សួរនាំបុគ្គលម្នាក់ជិះម៉ូតូរត់​ ដេញចាប់បានមកវិញ​ ។ អ្នកសារព័ត៌មានជាច្រេីនអង្គភាព បានផ្ដិតយករូបភាព​ ដើម្បីបម្រើដល់អង្គភាពរៀងៗខ្លួន ដោយការប្រុងប្រយ័ត្នខ្ពស់ ។

អ្នកសារព័ត៌មានជាច្រើន ជាពិសេសក្រុមអ្នកសារព័ត៌មាន ដែលរងនូវការប្រមាថពីលោកផែងវណ្ណៈ នៅក្នុងទិដ្ឋភាពនាពេលនោះ បាននិយាយថា « ពួកគាត់ក៏ស្រឡាញ់អាជីវិតខ្លួន និងប្រពន្ធកូនដែរ ជាពិសេសពុំដែលធ្វេសប្រហែស ក្នុងពាក់ម៉ាស ស្របតាមការណែនាំរបស់ក្រសួង និងវិធានការ៣កុំ៣ការពារនោះដែរ ។ ពួកគាត់ គ្រាន់តែបំពេញមុខងារ ក្នុងនាមជាអ្នកនាំសារ និងក្នុងនាមជាអ្នកបម្រើអង្គភាព ដូចបណ្ដាអ្នកសារព័ត៌មានដទៃទៀតដែរ ហើយពួកគាត់ ក៏មានកិត្តិយសនិងសេចក្ដីថ្លៃថ្នូ សម្រាប់ផ្ទាល់ខ្លួន ហើយគោរពតាមច្បាប់ របស់រាជរដ្ឋាភិបាលជានិច្ច ។ ពិតណាស់ មានចំណុចខ្លះ ពួកគាត់មានការខ្វះខាត ក៏គប្បីរិះគន់ ដើម្បីកែលម្អ ដោយទឹកចិត្តចង់អោយមានការកែប្រែ មិនមែនតិះដៀល ប្រមាថ ជាន់ពន្លិចនោះឡើយ ។

សូមរលឹកថា អ្នកលេងហ្វេសបុក ឈ្មោះ ផែង វណ្ណៈ ក្នុងអំឡុងឆ្នាំ២០១៨ ធ្លាប់ផ្សព្វផ្សាយល្មើសទៅនឹងច្បាប់ ត្រូវបាន មេធាវីសម្ដេចនាយករដ្ឋមន្រ្តី ដាក់ពាក្យបណ្ដឹង ហើយត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារជាង១ឆ្នាំ ។ ក្រោយចេញពីពន្ធនាគារ ជាបន្តបន្ទាប់ លោក ផែង វណ្ណៈ នាពេលថ្មីៗកន្លងមកនេះ ក៏ត្រូវក្រសួងធម្មការនិងសាសនា និងអភិបាលខេត្តសៀមរាប បានដាក់ពាក្យបណ្ដឹង ក្រោមបទល្មើសជាច្រើន ទៅកាន់ស្ថាប័នតុលាការ និងត្រូវក្រសួងព័ត៌មាន ប្រកាសលុបអាជ្ញាបណ្ណចោល ៕