នគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបការករណីចាប់ឃុំឃាំងធ្វើទារុណកម្មជំរិតទារប្រាក់ ឃាត់ខ្លួនជនជាតិរៀតណាម៦នាក់ និងរំដោះស្ត្រីរងគ្រោះ៣នាក់

នគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបការករណីចាប់ឃុំឃាំងធ្វើទារុណកម្មជំរិតទារប្រាក់ ឃាត់ខ្លួនជនជាតិរៀតណាម៦នាក់ និងរំដោះស្ត្រីរងគ្រោះ៣នាក់

(ព្រះសីហនុ)៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបជនជាតិវៀតណាមមួយក្រុមករណីចាប់ឃុំឃាំងធ្វើទារុណកម្ម, បង្ខាំងមនុស្សជំរិតទារប្រាក់ និរក្សាអាវុធខុសច្បាប់ ដោយចាប់ខ្លួនជនជាតិវៀតណាម៦នាក់ និងរំដោះបានស្ត្រីរងគ្រោះ៣នាក់។

លោកស្នងការបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២២៖៣០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានរាយការណ៍មកថា ខណៈដែលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដាក់ប៉ារ៉ាសត្រួតពិនិត្យពង្រឹងច្បាប់ចរាចរ នៅចំណុច ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7054 បើកយ៉ាងលឿន និងបានបើកបុកប៉ារ៉ាស់ត្រួតពិនិត្យ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការណ៍ជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្ទាក់រថយន្តខាងលើដើម្បីត្រួតពិនិត្យ ជាលទ្ធផលក្នុងការឆែកឆេរ សមត្ថកិច្ចយើងបានរកឃើញ កាំភ្លើងហ្គាស ២ដើម, ខ្នោះដៃចំនួន ១១គូ, ដំបងឆក់២ដើម និងពិលឆក់ ៣ដើម និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦នាក់ (ស្រី ១នាក់) ជនជាតិវៀតណាម។

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា បន្ទាប់ពីធ្វើការសួរនាំកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យទាំង ០៦នាក់ (ស្រី ១នាក់) បានធ្វើសកម្មភាពចាប់ឃុំឃាំង, ធ្វើទារុណកម្ម និងបង្ខាំងមនុស្សជំរិតទារប្រាក់ លើនារីជនជាតិវៀតណាមចំនួន៣នាក់ បានប្រាក់ជាង ៣៥,០០០ដុល្លារអាមេរិក រួចគេចមកខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ច ឃាត់ចាប់ខ្លួនតែម្តង។

ជនសង្ស័យចំនួន០៦នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១៖ ឈ្មោះ Lam Thi Da Ni ហៅ មៃ ចាន់ធូ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅបច្ចុប្បន្ន ភ្នំពេញ។
ទី២៖ ឈ្មោះ NguYen Cong Danh ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ។
ទី៣៖ ឈ្មោះ Pham Van Thiy ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ។
ទី៤៖ ឈ្មោះ Ngo Tri Ha ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ។
ទី៥៖ ឈ្មោះ Teunh Van Quy ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រសីហនុ។
និងទី៦៖ ឈ្មោះ Le Van Chien ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ។

សម្ភារចាប់យកបានរួមមាន៖ រថយន្ត ១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BA-7054, កាំភ្លើងហ្គាស ២ដើម, ខ្នោះដៃចំនួន ១១គូ, ដំបងឆក់ ២ដើម, ពិលឆក់ ៣ដើម៕