សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង រយៈពេល ១សប្តាហ៍ ដើម្បីបន្តពិនិត្យនិងតាមដានស្ថានភាពសុខភាព

ភ្នំពេញ៖ខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងជូនសាធារណជន និង បងប្អូនជនរួមជាតិ ឱ្យបានជ្រាបថា ក្រោយពីបានអញ្ជើញពិនិត្យសុខភាព និងទទួលការព្យាបាលដោយជោគជ័យ កាលពីដើមខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។

ទន្ទឹមនេះដែរ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ រយៈពេល១សប្តាហ៍ ដើម្បីបន្តពិនិត្យ និងតាមដានស្ថានភាពសុខភាព តាមការតម្រូវរបស់វេជ្ជបណ្ឌិត ៕

កាន់តែលម្អិតសូមអានសេចក្តីជូនដំណឹងនេះបន្ថែមទៀត