លោក ថាន់ ចាន់ណា ម្ចាស់បូរីចាន់ណាលែនជួយ សំភារៈកសាងផ្លូវបេតុងសាមគ្គីភូមិលើ

លោក ថាន់ ចាន់ណា ម្ចាស់បូរីចាន់ណាលែនជួយ សំភារៈកសាងផ្លូវបេតុងសាមគ្គីភូមិលើ

ព្រៃវែង៖ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្ត ព្រៃវែង ភូមិមេសរប្រចាន់លើ មានធ្វើពិធីកសាងផ្លូវបេតុសាមគ្គីមួយខ្សែប្រវែង ៣០០ម៉ែត្រ ដោយប្រើស៊ីម៉ង់ អស់ប្រហែល ៦០តោន ខ្សាច់ ១៥ឡាន និង ថ្ម ប្រហែល ២០ឡាន ដែលជាផ្លូវបេតុងសាមគ្គីរវាង អ្នកភូមិ ក្រុមការងារ និង សប្បុរសជនបានរួមគ្នា ខ្លះចេញកំលាំងពលកម្ម ខ្លះបាយម្ហូប និង ខ្លះទៀតជួយជាសំភារៈ ដូចមានតួយ៉ាង លោក ថាន់ ចាន់ណា ម្ចាស់បូរី ចាន់ណាលែន បានជួយឧបត្ថម ស៊ីម៉ង់ចំនួន ២តោន ខ្សាច់ ២ឡាន និង ថ្ម ២ឡានផងដែរដើម្បីចូលរួមចំណែកមគ្គផលកុសលផលបុណ្យ ដ៍ថ្លៃថ្លាមួយនេះ។
គូសបញ្ជាក់ផងដែរថា ផ្លូវបេតុងសាមគ្គីមួយនេះគឺជាផ្លូវបេតុងសាមគ្គីរវាង អ្នកភូមិ ទាំងចាស់ទាំងក្មេង ទាំងស្រីទាំងប្រុស ខ្លះសំភារៈ ខ្លះបាយសម្ល ខ្លះ កំលាំងពលកម្មដើម្បីចូលរួមជួយគ្នា សាមគ្គីជាកំលាំងដើម្បីកសាងផ្លូវនេះឡើង ជាពិសេស គឺក្រោយការឯកភាពគ្នា តាមរូបមន្ត ៣៥ និង ៦៥ភាគរយ គឺ ក្រោយសប្បុរសជនចូលរួមរួចនៅសល់គឺ អ្នកភូមិ ចូល ៣៥ភាគរយដោយស្មារតីទទួលខុសត្រូវ និង ក្រុមការងារ ជួយ ៦៥ភាគរយ ដោយការចូលរួមលើកទឹកចិត្ត និង ជ្រះថ្លាបំផុត។
គណៈកម្មការ អាចារ្យ និង ប្រធានភូមិមេសរប្រចាន់លើ ក៍សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយចូលរួមជួយជាសម្ភារៈនានាដើម្បីក៍សាងផ្លូវបេតុងសាមគ្គីនេះអោយបានរួចរាល់ផង។