នាយទាហាន ១រូប ដើរជាន់មីនផ្ទុះបណ្ដាលឲ្យបាត់បង់ជីវិតនៅចំណុចខ្នងភ្នំដងរែក ទិសប្រាសាទតាមាន់

នាយទាហាន ១រូប ដើរជាន់មីនផ្ទុះបណ្ដាលឲ្យបាត់បង់ជីវិតនៅចំណុចខ្នងភ្នំដងរែក ទិសប្រាសាទតាមាន់

(ភ្នំពេញ) : មាននាយទាហានរង ០១រូប ឈ្មោះព្រិន្ទបាលឯក ម៉ុយ ទឿម អត្ថលេខ ០៧១០០៦ មុខងារនាយក្រុម១ អនុសេនាតូច២ អនុសេនាធំ២ វរសេនាតូច៤២១ ចំណុះកងពលតូចថ្មើរជើង៤២ បានជាន់មីនផ្ទុះបណ្ដាលឲ្យបាត់បង់ជីវិត។ ករណីនេះ កើតឡើងកាលពីព្រឹកថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២៣ វេលាម៉ោង ៦:១០ នាទីព្រឹក ។

ការបាត់បង់ជីវិតរបស់នាយទាហានរងរូបនេះ គឺបានកើតឡើងនៅក្នុងពេលដែលដើរល្បាតត្រួតពិនិត្យការពារទីតាំង បានជាន់មីនចាស់ប្រភេទមីនK59 របស់សូវៀត ខណៈពេលសម្រាកទៅបត់ជើងធំនៅចំណុចខ្នងភ្នំដងរែក ទិសប្រាសាទតាមាន់ ដែលស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកព្រឹក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។