សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទជនបរទេស

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទជនបរទេស

(ភ្នំពេញ)៖ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទជនបរទេស ចំណុចសួនច្បារ ផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ១៣០ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សៅ រដ្ឋា ហៅលី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ និងទីលំនៅពុំពិតប្រាកដ។
មុនពេលកើរហេតុមានជនបរទេសពីរនាក់ កំពុងអង្គុយលេងនៅកន្លែងកើតហេតុស្រាប់តែជនសង្ស័យឈ្មោះ សៅ រដ្ឋា បានធ្វើសកម្មភាពលួចយកទូរសព្ទដៃរបស់ជនរងគ្រោះម៉ាក SAMSUNG Utra S21 ពណ៌ខ្មៅ និងគេចខ្លួនបាត់។
ជនរងគ្រោះមានឈ្មោះ Borion Elena ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិអ៉ីតាលី បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ ភ្លាមនោះផ្នែកជំនាញខណ្ឌប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុប្រមូលភស្ថុតាងនៅកន្លែងកើតហេតុ។
ក្រោយការស្គាល់អត្តសញ្ញាណមុខសញ្ញា សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនដល់កន្លែងស្នាក់នៅដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាម។ សមត្ថកិច្ចកំពុងកសាងសំណុំរឿងចំណាត់ការអនុវត្តន៍ជំនាញតាមនីតិវិធីច្បាប់៕