តោះស្វែងយល់អំពីលិខិតរបស់ក្រសួងសុខាភិបាលដែលបានចេញបិទនិងដកហូតគ្រឹះស្ថានអាហរ័ណនីហរ័ណឳសថគ្រួសារកក់ក្តៅរបស់ឧកញ៉ាសម្បត្តិ!

តោះស្វែងយល់អំពីលិខិតរបស់ក្រសួងសុខាភិបាលដែលបានចេញបិទនិងដកហូតគ្រឹះស្ថានអាហរ័ណនីហរ័ណឳសថគ្រួសារកក់ក្តៅរបស់ឧកញ៉ាសម្បត្តិ!
រាជធានីភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៣ ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចលេខ ០០២៤ ស ខ ល ស្តីពីការបិទ និង ដកហូតគ្រឹះស្ថានហារ័ណនីហរ័ណឳសថរបស់ឧកញ៉ាសម្បត្តិ ដោយយោងលិខិតស្តីពីការបិទបញ្ជីការផលិតផលបំប៉នសុខភាព និង ការចាំបាច់របស់ក្រសួងសុខាភិបាល។
ហើយនៅក្នុងសេចក្តីសម្រេចនោះគេឃើញមានប្រការ១សង្កត់ធ្ងន់លើកំហុសចំនួន៤ចំនុចនោះគឺ
១ ផលិតផលអាហារបំប៉នរបស់ឧកញ៉ាសម្បត្តិឈ្មោះ Ginseng Pro មានផ្ទុកសារជាតិសកម្មវិនត្រឹមត្រូវតាមរូបមន្តដែលបានចុះបញ្ជីការ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ៖ក្នុងន័យនេះគេអាចយល់បានថា ក្រសួងបានដាក់បន្ទុកយ៉ាងពេញទំហឹងទៅលើក្រុមហ៊ុនគ្រួសារកក់ក្តៅរបស់ឧកញ៉ាសម្បត្តិថា បានយកផលិតផលមកចុះបញ្ជីការផ្សេង ហើយពេលដាក់លក់យកផលិតផលផ្សេងមកដាក់លក់ដែលនាំអោយខុសបញ្ជីការដែលបានស្នើទៅក្រសួង និង ជាពិសេសគេអាចយល់បានថាឧកញ៉ារូបនេះយកផលិតផលពីប្រទេសថៃតែមួយចំនួនតូចប៉ុន្ណោះហើយក្រៅពីនោះខ្លួនវិចខ្ចប់នៅក្នុងស្រុកដោយខុសច្បាប់តែម្តង។
តើទង្វើបែបនេះមានចែងក្នុងបទល្មើសសុខាភិបាលយ៉ាងណាដែរ? ហើយទោសនោះធ្ងន់ធ្ងឬយ៉ាងណា?
= ចំនុចទី២វិញក្រសួងបានដាក់បន្ទុកថា ៖ ឧកញ៉ារូបនេះបានផ្លាស់ប្តូរគ្រឹះស្ថានអាហរ័ណនីហរ័ណដោយពុំមានការអនុញ្ញាតិពីក្រសួងសុខាភិបាល ក្នុងន័យនេះ ក្រសួងសុខាភិបាលបានដាក់បន្ទុកថាទង្វើនេះជាទង្វើខុសច្បាប់ ទាំងស្រុងព្រោះអ្វីសុំច្បាប់ទីតាំងនេះ ទៅធ្វើទីតាំងផ្សេងដើម្បីបង្វៀងដានសត្ថកិច្ចសុខាភិបាលក្នុងគោលបំណងលាក់លាម លួចលាក់ បន្លេមបន្លំ ដើម្បីប្រព្រឹត្តិបទល្មើសអ្វីមួយជាក់ជាពុំខាន។
=ចំនែកឯចំនុចទី៣វិញ ក្រុមហ៊ុនមួយនេះបានដាក់លក់ផលិតផលអាហារបំប៉នសុខភាព Ginseng Pro ក្រៅឳសថស្ថានស្របច្បាប់ ៖ក្នុងន័យនេះក្រសួងបានរំលេចថា រាល់ផលិតផលបំប៉នសុខភាពពុំអាចដាក់លក់ក្រៅពីឳសថស្ថានស្របច្បាប់បានទេ ដោយក្រសួងបានឃើញលើបណ្តាញសង្គមនានាថា ឧកញ៉ារូបនេះបានដាក់លក់ផលិតផលទាំងនេះនៅផ្ទះផង នៅតាមបណ្តាភ្នាក់ងារ ឬ តំណាងចែកចាយផង និង នៅទីសារធារណៈផ្សេងៗទៀតយ៉ាងអាណាធិបតេយ្យតែម្តងដែលជាទង្វើខុសពីច្បាប់របស់ក្រសួងសុខាភិបាលទាំងស្រុងមួយចំនុចទៀត។
=ចំនុចទី៤វិញ ក្រុមហ៊ុនមួយនេះពុំបានគោរពតាមការអនុវត្តន៍ខ្លឹមសារនៃកិច្ចសន្យារបស់គ្រឹះស្ថាន ចុះថ្ងៃទី ២១ សីហា ឆ្នាំ ២០២៣ និង កិច្ចសន្យាថ្ងៃទី ០៥ កញ្ញា ឆ្នាំ២០២៣ ៖ក្នុងន័យនេះក្រសួងបានបញ្ជាក់ថា បានហៅក្រុមហ៊ុនមួយនេះមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់ខ្លួនចំនួន២ដងរួចមកហើយ តែឧកញ៉ាគគ្លើនរូបនេះនៅតែបន្តសកម្មភាពដោយខុសច្បាប់គ្មានការខ្លាចរអារអ្វីឡើង។
រីឯចំនុចទី៥វិញក្រសួងបានសង្កត់ធ្ងន់ថា៖ក្រុមហ៊ុនមួយនេះពុំបានអនុវត្តតាមខ្លឹមសារនៃលិខិត០២៨ អបស/ឳអបស ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៣ដែលបានសម្រេចលប់បញ្ជីការរបស់ខ្លួនចំនួន២មុខ តើការមិនគោរពតាមសេចក្តីសម្រេចនេះមានទោសត្រូវពិន័យយ៉ាងណា?
សូមគូសបញ្ជាក់ផងដែរថា៖ក្រសួងសុខាភិបាលសម្រេចបិទនិងដកហូតគ្រឹះស្ថានអាហរ័ណនីហរ័ណឳសថគ្រួសារកក់ក្តៅ ឯ.ក គឺបានន័យថា រាល់ផលិតផលអាហារបំប៉នទាំងអស់របស់ក្រុមហ៊ុនមួយនេះដែលបានចុះបញ្ជីគឺត្រូវបានលប់អស់ហើយ ដោយសង្កត់ធ្ងន់ថា រាល់ផលិតផលបំប៉នទាំងGinseng pro និងផលិតផលផ្សេងទៀតពុំមានសិទ្ធិដាក់លក់លើទីផ្សារ ឬ ឳសថស្ថានណាមួយបានឡើយ គឺ ខុសច្បាប់ទាំងស្រុងតែម្តង តើក្នុងន័យនេះបើមហាជន អ្នកប្រើប្រាស់ តំណាងចែកចាយនៅបន្តប្រើ ឬដាក់លក់ទៀតដែរឬទេ? ហើយស្ថានភាពដល់ដំណាក់ការនេះទៅហើយ។