ភ្លើងប្រចណ្ឌ ប្ដីកាប់ប្រពន្ធ ស្លាប់ ក្នុងថ្លុកឈាម រួច ទៅចង ក សម្លាប់ខ្លួន នៅស្រុកសាមគ្គីមានជ័យ

ភ្លើងប្រចណ្ឌ ប្ដីកាប់ប្រពន្ធ ស្លាប់ ក្នុងថ្លុកឈាម រួច ទៅចង ក សម្លាប់ខ្លួន នៅស្រុកសាមគ្គីមានជ័យ

MC ៖ ដោយសារភ្លើងប្រច័ណ្ឌបុរសជាប្ដីបានកាប់ប្រពន្ធជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចក៏ទៅចងករសម្លាប់ខ្លួន នៅក្នុងផ្ទះបាយ។ ហេតុការណ៍នេះបានកើតឡើងនៅ ម៉ោង០២រំលងអធ្រាត ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅភូមិបឹងលាចឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។ ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីអូន អាយុ ៣២ឆ្នាំ ប្ដីឈ្មោះ លី សារិន អាយុ៣៤ឆ្នាំ មានមុខរបររកស៊ីកាប់គោលក់ ពួកគេមានកូនចំនួន២នាក់។ ជនសង្ស័យដែលចាក់សម្លាប់ប្រពន្ធ ជាប្តីទីពីរហើយ៕