កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចយកម៉ូតូ

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចយកម៉ូតូ

(ភ្នំពេញ)៖នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចបេនឡានសូរិយា សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគាស់ផ្ទះលួចយកម៉ូតូ ប្រព្រឹត្តនៅចំណុចសាលារៀនហ្គោលឌិនហ្គេត ផ្ទះលេខ៦៥ ផ្លូវលេខ៣១៣ ក្រុម៣០ ភូមិ០៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ សៀង វីស៊ុយ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ ស ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខកំពង់ស្ពឺ ១G-៣៧៦២។ សម្ភារៈបាត់បង់៖ ម៉ូតូលួចយកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JZ-៧២១៦។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕