សមាគមស៣គ្រោងបើកវគ្គបណ្តុះបណ្តាល់ស្តីអំពីផ្លូវច្បាប់ ហានិភ័យ ដំណោះស្រាយ វិធីការពារលើវិស័យអចលនទ្រព្

សមាគមស៣គ្រោងបើកវគ្គបណ្តុះបណ្តាល់ស្តីអំពីផ្លូវច្បាប់ ហានិភ័យ ដំណោះស្រាយ វិធីការពារលើវិស័យអចលនទ្រព្យភ្នំពេញ៖នៅព្រះរាជាណាចក្រកម្ពុជាយើងមួយរយៈនេះអ្នករកស៊ីវិស័យអចលនទ្រព្យបានជួបបញ្ហាជាច្រើនដូចជាខ្លះ ជួបបញ្ហាធ្ងន់ធ្ងររហូតដោះស្រាយពុំចេញ ខ្លះជួបបញ្ហាមធ្យមនៅអាចរើរួចខ្លះៗ និង ខ្លះទៀតត្រៀមជួបបញ្ហាបើវិបត្តិនេះនៅបន្តអូសបន្លាយយូជាងនេះទៀត ដោយឃើញបែបនេះ សមាគម ស៣គ្រោងបើកវគ្គបណ្តុះបណ្តាលមួយក្រោមប្រធានបទ ហានិភ័យ ដំណោះស្រាយ វិធីការពារ លើវិស័យអចលនទ្រព្យវគ្គ២នៅរាជបណ្ឌិត្យសភាកម្ពុជាក្នុងគោលបំណង៖ ផ្តល់ចំណេះដឹង បទពិសោធន៍ដល់អ្នករកស៊ីវិស័យអចលទ្រព្យអោយដឹងអំពី៦ចំណុចក្នុងការគ្រប់គ្រង ដឹកនាំក្រុមហ៊ុនអចលទ្រព្យដើម្បីជួបបញ្ហាស្មុគស្មាញដោះស្រាយមិនចេញ ដូចជា,ជួបវិបត្តស្ទះសាច់ប្រាក់ ,លក់មិនចេញ, កាត់ប្លង់មិនបាន និង បាយឆៅគ្រប់ឆ្នាំងជាដើម។

តើ៦ចំណុចនោះមានអ្វីខ្លះ?ហើយវាគ្មិនចែករំលែកមានប៉ុន្មានអ្នក ?អ្នកណាខ្លះ?
៦ចំណុចនោះគឺ៖
១ .អំពីការបំរើសេវាកម្មរបស់ក្រុមហ៊ុន និង អំពីអតិថិជន ចែករំលែកដោយលោក ផេង សៅឆេង
២ .អំពីផែនការអាជីវកម្ម គោលបំណង ទស្សនវិស័យរបស់ក្រុមហ៊ុន ចែករំលែកដោយ លោកបណ្ឌិត ខាត់ បូរ៉ា
៣. កិច្ចការរដ្ឋបាល និង ការគ្រប់គ្រង ចែករំលែកដោយ លោកបណ្ឌិត ខាត់ បូរ៉ា
៤ .យុទ្ធសាស្រ្តធ្វើទីផ្សារ និង ការលក់ ចែករំលែកដោយ លោក ផេង សៅឆេង
៥. អំពីបញ្ហានានាលើដីឡូត៍ និង ផ្ទះល្វែង និង ស្ថានភាពរបស់អ្នករកស៊ីវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន ចែករំលែកដោយ លោក អ៊ឹង ឆាយគ័ង។
៦ . អំពីផ្លូវច្បាប់ និង ហានិភ័យ ចែករំលែកដោយ លោកបណ្ឌិត តេង ប៊ុនថុន
យោងតាមលិខិតលេខ ០៣៥ សជណ/២៣ ចុះថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០២៣ របស់សមាគម ស៣ បានអោយដឹងថា ក្នុងវគ្គនេះអ្នកចូលរួមនិងទទួលបាន៖
យល់ដឹងពីដំណោះស្រាយក្នុងវិស័យអចលនទ្រព្យ
យល់ដឹងអំពីបញ្ហាផ្លូវច្បាប់នានា
យល់ដឹងអំពីឯកសារផ្លូវច្បាប់ដែលត្រូវបំពេញ
ស្គាល់អំពីហានិភ័យខាងក្នុង និង ខាងក្រៅរបស់ក្រុមហ៊ុន ងាយស្រួលក្នុងការ បង្កាការពារ និង ដោះស្រាយនៅពេលជួបបញ្ហានាពេលណាមួយដោយយថាហេតុ។

សូមរំលឹកផងដែរថា សមាគម ស៣គឺមានឈ្មោះថា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ជាសមាគមមិនស្វែងរកប្រាក់ចំណេញ ហើយកាបើកវគ្គបណ្តុះបណ្តាលនេះគឺសំដៅហុចផលប្រយោជន៍ដល់ពាណិជ្ជករ អ្នករកស៊ីវិស័យអចលនទ្រព្យ គឺសមាគមពុំស្វែងរកប្រាក់ចំណេញឡើយ៕