ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា លើកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត

ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា លើកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត ,បន្ទាប់ពីបានចុះទៅពិនិត្យស្ថានភាពនៅទីតាំងជាក់ស្ដែង និងប្រជុំជាមួយក្រុមហ៊ុនវិនិយោគ ដែលបានបណ្តាក់ទុនវិនិយោគជាប្រភេទ BOT ទាំងអាកាសយានដ្ឋាន និងផ្លូវ ក្រុមការងារចំពោះកិច្ចបាន ពិភាក្សាចរចាបន្ថែម លើអ្វីដែលបានឯកភាពកាលពីពេលមុន។ ក្នុងនោះ ក្រុមហ៊ុនបានឯកភាពមិនគិតកម្រៃថ្លៃចត សម្រាប់ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី និងរយៈពេល៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។ ក្រុមហ៊ុនបានយល់ព្រមធ្វើការបញ្ចុះតម្លៃបន្ថែម ក្នុងការប្រើប្រាស់ផ្លូវ សម្រាប់គ្រប់ប្រភេទយានយន្ត មួយចំនួន សម្រាប់រយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ២០២៤ និងឆ្នាំ២០២៥៕