២សប្ដាហ៍ដើមឆ្នាំ២០២៤ សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ១២០នាក់ លើ ៥១ករណីនៅទូទាំងប្រទេស
២សប្ដាហ៍ដើមឆ្នាំ២០២៤ សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ១២០នាក់ លើ ៥១ករណីនៅទូទាំងប្រទេស
ភ្នំពេញ ៖ រយៈពេលពីរសប្ដាហ៍ពោល គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះ ក្រសួងមហាផ្ទៃ បានបង្ក្រាប ករណីក្មេងទំនើង ទូទាំងប្រទេស សរុប ៥១ករណី និងឃាត់ខ្លួនជនសង្ស័យបាន ១២០នាក់ ដើម្បីចាត់ការ តាមនីតិវិធី។ យោងតាមការបញ្ជាក់របស់ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែមករានេះ បានឱ្យដឹងថា ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ក៏ដូចជាកម្រិតធ្ងន់ បាននិងកំពុង ធ្វើការជាមួយ ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពី ស្នងការនគរបាលរាជធានីខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស បានដាក់វិធានការ បង្ការទប់ស្កាត់ និងបង្ក្រាប ក្រុមក្មេងទំនើង ដែលមួយចំនួន យើងបានសង្កេតឃើញថា បានបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ និងគ្រឹះស្ថានអប់រំរដ្ឋ ឯកជនមួយចំនួន៕