ឆេះ អគារ១ខ្នង (ឡបោកគក់) ក្នុងរោចក្រយីដា ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ ស្លាប់ម្នាក់

  1. ឆេះ អគារ១ខ្នង (ឡបោកគក់) ក្នុងរោចក្រយីដា ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ ស្លាប់ម្នាក់

 

 

ខេត្តកណ្តាល ៖ ព័ត៌មានបឋម! មានករណីអគ្គិភ័យឆេះ អគារ១ខ្នង (ឡបោកគក់) ក្នុងរោចក្រយីដា ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ហេតុការណ៍ អគ្គិភ័យនេះ កើតឡើង នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចុះដឹកនាំបញ្ជា ក្នុងកិច្ចប្រតិបត្តិការ ពន្លត់អគ្គិភ័យ និងសង្គ្រោះកម្មករ ដែលនៅក្នុងគ្រោះថ្នាក់នេះដោយមានការសហការ ពីនាយកដ្ឋានពន្លត់អគ្គិភ័យ បញ្ជាការដ្ឋានអង្គរក្ស រាជធានីភ្នំពេញ បុរីប៉េងហួត និងរថយន្តពន្លត់អគ្គិភ័យ ដែលមាននៅតាមរោងចក្រ ក្បែរទីតាំងកើតហេតុ។ បច្ចុប្បន្នអគ្គិភ័យត្រូវបានគ្រប់គ្រងបាន៩០% ហើយកម្លាំងយើង និងក្រុមគ្រូពេទ្យកំពុងតែពន្លត់និងសង្គ្រោះបន្ត៕