នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឆន សុខេន ប្រធានក្រុមព្រឹក្សាភិបាលក្រុមហ៊ុនម៉ាកខេន អ៉ិនធើណេស៉ិនណល អ៉ិនវេសម៉ិន ឯ.ក បានចុះត្រួតពិនិត្យផ្លូវមួយខ្សែរដែលជាអំណោយដ៏ថ្លៃថ្លា

នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឆន សុខេន ប្រធានក្រុមព្រឹក្សាភិបាលក្រុមហ៊ុនម៉ាកខេន អ៉ិនធើណេស៉ិនណល អ៉ិនវេសម៉ិន ឯ.ក បានចុះត្រួតពិនិត្យផ្លូវមួយខ្សែរដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនិងក្រុមគ្រួសារ ដែលមានទំហំ ៧ម៉ែត្រ និងបណ្តោយ៣៥០ម៉ែត្រ ដើម្បីចូលកាន់កន្លែងថ្មរដុះ ដើម្បីរៀបចំតម្កល់រូបព្រះបដិមាករសម្រាប់ថ្ងៃខាងមុខផងដែរ ដែលមានទីតាំងស្ថិតនៅវត្តសំពៅផុស ឬរលាក់កងជើង ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅជាប់ផ្លូវឡើងទៅកាន់ភ្នំខ្នងផ្សារ ដែលជាតំបន់ទេសចរណ៍ធម្មជាតិ ឬឋានសួគ៌ក្រោមមាឃ។

លោកគ្រូចៅអធិការ គណៈកម្មការ លោកតាអាចារ្យ រួមពុទ្ធបរិស័ទចំណុះជើងវត្ត សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរស់ធម៌របស់ឯកឧត្តម និងក្រុមគ្រួសារ ព្រមទាំងលោកវេជ្ជបណ្ឌិត ហេង ណាថេង ចូលរួម១០០ដុល្លា ដើម្បីកសាងផ្លូវ១ខ្សែរសម្រាប់ជាគុណប្រយោជន៏ក្នុងពុទ្ឋចក្រផង និងអាណាចក្រផង។

 

អាត្មាភាព សូមប្រសិទ្ធិពរជ័យសេរីមង្គល វិបុលសុខគ្រប់ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

សូមអនុមោទនា..!