រដ្ឋមន្ត្រីសុខាភិបាលជំរុញឱ្យអង្គភាពជំនាញពង្រឹងការងារអប់រំនិងលើកកំពស់សុខភាព

រដ្ឋមន្ត្រីសុខាភិបាលជំរុញឱ្យអង្គភាពជំនាញពង្រឹងការងារអប់រំនិងលើកកំពស់សុខភាព

ភ្នំពេញ៖ ឯ.ឧ សាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើឱ្យអង្គភាពជំនាញពាក់ព័ន្ធត្រូវពង្រឹងការងារអប់រំសុខភាពនិង ជម្រុញការងារលើកកំពស់សុខភាពឱ្យបានច្រើនបន្ថែមទៀត។

ថ្លែងក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្តកាលពីថ្ងៃទី២២មករា ឯ.ឧ រដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីត្រូវធ្វើរបាយការណ៍ឱ្យខ្លីខ្លឹម ទាំងខ្លឹមសារបច្ចេកទេសងាយយល់ និងមានពាក្យស្លោកខ្លីៗផងដែរ។

ឯ.ឧរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរដល់ក្រុមការងារក្រសួងសុខាភិបាលដែរបានយកចិត្តដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែងចុះទៅពង្រឹងសេវាសុខាភិបាលនៅមូលដ្ឋានរួមមាន មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សូមបន្តការចូលរួមសហការសកម្មភាពបែបនេះបន្តទៀត៕