ក្រសួងសុខាភិបាលហាមឃាត់ការចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកា៤មុខប៉ះពាល់ដល់សុខភាព

ក្រសួងសុខាភិបាលហាមឃាត់ការចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកា៤មុខប៉ះពាល់ដល់សុខភាព

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានធ្វើការហាមឃាត់ការចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកា៤មុខព្រោះឱសថនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ។

ឱសថចំនួន ៤មុខដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល រួមមាន១. CRESTOR 5mg. ២CRESTOR 10mg ៣. NEXIUM 20mg និង៤. NEXIUM 40mg ហើយឱសថទាំងនេះ កំពុងចរាចរលើទីផ្សារនៅកម្ពុជា ដែលមានលក្ខណៈស្រដៀងនឹងឱសថដែលកំពុងចែកចាយដោយក្រុមហ៊ុន MGHKH- Healthcare Co, Ltd ។

ក្រសួងសុខាភិបាល ណែនាំពលរដ្ឋមិនត្រូវទិញ និងប្រើប្រាស់ ឱសថដែលគ្មានលេខបញ្ជីកាខាងលើជាបន្តទៀត ព្រោះឱសថនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់ អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង៕