រដ្ឋមន្ត្រីការងារស្នើជប៉ុនបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញនៅកម្ពុជាឆ្លើយតបទៅតាមតម្រូវការក្រុមហ៊ុនជប៉ុន

រដ្ឋមន្ត្រីការងារស្នើជប៉ុនបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញនៅកម្ពុជាឆ្លើយតបទៅតាមតម្រូវការក្រុមហ៊ុនជប៉ុន

ភ្នំពេញ៖ ឯ.ឧ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើឱ្យភាគីជប៉ុនអាចពិនិត្យលទ្ធភាពក្នុងការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញនៅកម្ពុជាដើម្បីឆ្លើយតបទៅតាមតម្រូវការចង់បានរបស់ក្រុមហ៊ុនជប៉ុនព្រោះការធ្វើដូចនេះ អាចឱ្យកិច្ចសហការនឹងដំណើរការដោយរលូនស្របតាមស្តង់ដារបស់ជប៉ុនថែមទៀតផង។

ភាគីវិស័យឯកជនជប៉ុន បានថ្លែងអំណរគុណដល់ឯ.ឧរដ្ឋមន្ត្រីចំពោះព័ត៌មាន និងឆន្ទៈនៃកិច្ចសហការ និងការណែនាំចង្អុលបង្ហាញដល់វិស័យឯកជនជប៉ុនសម្រាប់កិច្ចសហការក្នុងវិស័យការងាររវាងប្រទេសទាំងពីរឱ្យមានភាពរលូន និងល្អប្រសើរ៕