រដ្ឋមន្ត្រីក្រសួងការងារជំរុញឱ្យពង្រឹងការផ្សព្វផ្សាយសកម្មភាព ប្រឆាំងពលកម្មកុមារឱ្យបានទូលំទូលាយដល់សាធារណជន

រដ្ឋមន្ត្រីក្រសួងការងារជំរុញឱ្យពង្រឹងការផ្សព្វផ្សាយសកម្មភាព ប្រឆាំងពលកម្មកុមារឱ្យបានទូលំទូលាយដល់សាធារណជន

 

ភ្នំពេញ៖ ឯ.ឧ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយពីសកម្មភាពរបស់គណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ ឱ្យទូលំទូលាយដល់សាធារណជនដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ។

 

ថ្លែងក្នុងកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារកាលពីថ្ងៃទី១៨មីនានៅទីស្តីការក្រសួង ឯ.ឧរដ្ឋមន្ត្រី បានឱ្យដឹងថាការពង្រឹងការផ្សព្វផ្សាយនឹងធ្វើឱ្យសាធារណជន បានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ បញ្ជ្រាប និងទប់ស្កាត់ សកម្មភាពប្រឆាំងពលកម្មកុមារ ហើយក៏នឹងរួមចំណែកយ៉ាងខ្លាំងដល់កិច្ចការពារកុមារឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់៕