កូនតិរិច្ឆាន វាយឪពុកម្តាយនិងបំផ្លាញទ្រព្យសម្បត្តិ ប៉ូលិសចុះទៅហាម ចាក់របួស២នាក់

កូនតិរិច្ឆាន វាយឪពុកម្តាយនិងបំផ្លាញទ្រព្យសម្បត្តិ ប៉ូលិសចុះទៅហាម ចាក់របួស២នាក់

ខេត្តតាកែវ ៖ ពិតជាកូនតិរិច្ឆានមែន ប្រើហិង្សា វាយឪពុកម្តាយ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ សមត្ថកិច្ចចុះទៅហៅជនសង្ស័យ មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល តែត្រូវជនសង្ស័យនោះដកកូនកាំបិតចុងស្រួច ចាក់មកលើសមត្ថកិច្ច របួស២នាក់ថែមទៀត។ ជនសង្ស័យឈ្មោះ យ៉ត យឿន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ៕