សង្ស័យពុលនំបញ្ចុក បណ្តាលអោយ ក្មេងចាស់ប្រុសស្រី ចំនួន១១នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ

សង្ស័យពុលនំបញ្ចុក បណ្តាលអោយ ក្មេងចាស់ប្រុសស្រី ចំនួន១១នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ

ខេត្តក្រចេះ ៖ ក្មេងចាស់ប្រុសស្រី ចំនួន១១នាក់ ត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកស្រុកសំបូរកាលពីវេលាម៉ោង១២ និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សង្ស័យពុលនំបញ្ចុក។ ប្រភពពីអ្នកភូមិបានឲ្យដឹងថា ប្រជាពលរដ្ឋទាំងនោះពួកគាត់បានទិញនំបញ្ចុកដែលលក់នៅតាមភូមិ ទៅទទួលទាន ក្រោយពីការទទួលទាន នំបញ្ចុកនោះ ប៉ុន្មានម៉ោង ស្រាប់តែមានអាការៈក្អួត ចង្អោរនិងរាគ អស់កម្លាំង ត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពនៅមូលដ្ឋាន៕