ឃាត់ខ្លួនក្រុមក្មេងទំនើង (RSK) ចំនួន០៤នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់

ឃាត់ខ្លួនក្រុមក្មេងទំនើង (RSK) ចំនួន០៤នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចផ្លូវបេតុងមុខវត្តឧត្តរាវតី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់។

១. ឈ្មោះ ឌី ប៊ុនឆនហៅម៉ៅ ភេទប្រុស ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មុខរបរ លក់ដូរ (មានសារធាតុញៀន)។

២. ឈ្មោះនឿន ប៊ុន ភេទប្រុស ស្នាក់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

៣. ឈ្មោះ ណាង លីដា ភេទប្រុស ស្នាក់នៅផ្ទះលេខ២៤០៨ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មុខរបរ និសិត្សសកលវិទ្យាល័យន័រតុន។

៤. ឈ្មោះ វុទ្ធី ច័ន្ទកក្កដា ភេទប្រុស ស្នាក់នៅផ្ទះលេខ១០២ ផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរ នៅផ្ទះ។

សម្ភារដកហូត៖ ដែករលាស់មួយដើម, កាំបិតប័ងតោមួយ, ដាវចំនួន០៤ដើម, ម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១JF-៧៩១២, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១BQ-៧៩០២។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

======================

ដោយ: សេង ណាណូ