រយ:ពេល ៥ថ្ងៃ មន្ត្រីផ្ដល់អត្តសញ្ញាណបណ្ណជាង៨ពាន់សន្លឹកទៀត ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទូទាំងប្រទេស

រយ:ពេល ៥ថ្ងៃ មន្ត្រីផ្ដល់អត្តសញ្ញាណបណ្ណជាង៨ពាន់សន្លឹកទៀត ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទូទាំងប្រទេស

ភ្នំពេញ ៖ រយ:ពេល៥ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ច ផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ៨,៨៧២ សន្លឹក ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំងប្រទេស។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានបញ្ជាក់ឱ្យដឹងថា នាថ្ងៃទី១៧ ខែមេសា ដែលជាថ្ងៃចូលបម្រើការងារដំបូងក្រោយចូលឆ្នាំថ្មី មន្ត្រីជំនាញបានផ្តល់អត្តសញ្ញាណបណ្ណចំនួន ២,៥១៨សន្លឹក ថ្ងៃទី១៨ ផ្ដល់បានចំនួន៩៩៨សន្លឹក ថ្ងៃទី១៩ ផ្ដល់បានចំនួន១,៤១៩សន្លឹក ថ្ងៃទី២០ ផ្ដល់បានចំនួន២,៣២០សន្លឹក និងនៅថ្ងៃទី២១ ខែមេសា ផ្តល់បាន ចំនួនសរុប១ ៦១៧សន្លឹក៕