រថយន្តដឹកគ្រាប់ស្វាយចន្ទី មួយគ្រឿងឆ្លងចរន្តភ្លើងឆេះមួយកំណាត់មុខ ខូចខាតគ្រាប់ស្វាយចន្ទី ប្រមាណ១តោន

រថយន្តដឹកគ្រាប់ស្វាយចន្ទី មួយគ្រឿងឆ្លងចរន្តភ្លើងឆេះមួយកំណាត់មុខ ខូចខាតគ្រាប់ស្វាយចន្ទី ប្រមាណ១តោន

ខេត្តព្រះវិហារ ៖ រថយន្តធុនធំមួយគ្រឿង ដឹកគ្រាប់ស្វាយចន្ទី ឆ្លងចរន្តភ្លើងឆេះអស់មួយកំណាត់មុខ និងបណ្តាលអោយខូចខាត គ្រាប់ស្វាយចន្ទីប្រមាណ១តោន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ២៦២៥ ចន្លោះគីឡូម៉ែត្រ លេខ៦-លេខ៧ ក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕