បង្ក្រាបល្បែងស៊ីសងជល់មាន់ (មាន់ជល់ដី )ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ និងវត្ថុតាងមួយចំនួន

បង្ក្រាបល្បែងស៊ីសងជល់មាន់ (មាន់ជល់ដី )ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ និងវត្ថុតាងមួយចំនួន

================

តាកែវ ៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោក ស្រុីវ គឹមស្រស់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។

នៅវេលាម៉ោង១២:៥០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងអន្តរាគមន៍ចល័ត ដឹកនាំដោយលោក អនុសេនីយ៍ទោ លី គឹមរី ប្រធានអង្គភាពនគរបាលយុត្តិធម៌ ចុះបង្ក្រាបករណីល្បែងស៊ីសង(មាន់ជល់ដី) ត្រង់ចំនុចភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់÷១. ឈោ្មះ វង្ស សាវុធ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។២.ឈ្មោះ កុយ សំបូរ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

៣.ឈ្មោះ ភេម រ័ត្ន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិត្រពាំងត្រាច ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។៤.ឈ្មោះ សូ រ៉េន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិសំបួរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។៥.ឈ្មោះ ម៉ៅ សុភា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិខ្នារឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ដកហូតវត្ថុតាងរួមមាន១. មាន់ចំនួន០៣ក្បាល។ ២. ខ្នាយមាន់០២គូរនិងស្កុតរុំខ្នាយមាន់មួយចំនួន។ ៣. ទូរស័ព្ទដៃចំនួន០៧គ្រឿង។ ៤.ម៉ូតូចំនួន០៩គ្រឿង។ ៥. ប្រាក់រៀលចំនួន៥.៤៩៥.០០០ រៀល។៦.ប្រាក់ដុល្លា១០០ ដុល្លា។

បច្ចុប្បន្ន ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យ និង វត្ថុតាងទៅតុលាការចាត់ការតាមនីតិវិធី។

=================

ដោយ: សេង ណាណូ