រដ្ឋមន្ត្រីសុខាភិបាលណែនាំដល់នាយកដ្ឋានជំនាញមុននឹងចេញអាជ្ញាប័ណ្ណត្រូវត្រួតពិនិត្យ និងធ្វើអភិបាលកិច្ចជាមុនសិន

រដ្ឋមន្ត្រីសុខាភិបាលណែនាំដល់នាយកដ្ឋានជំនាញមុននឹងចេញអាជ្ញាប័ណ្ណត្រូវត្រួតពិនិត្យ និងធ្វើអភិបាលកិច្ចជាមុនសិន

ភ្នំពេញ៖ ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់នាយកដ្ឋានមន្ទីរពេទ្យមុននឹងចេញអាជ្ញាប័ណ្ណត្រូវត្រួតពិនិត្យ និងធ្វើអភិបាលកិច្ចឱ្យបានម៉ត់ចត់ជាមុនសិនដើម្បីធានាបាននូវគុណភាពនិងប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាល ពិនិត្យវឌ្ឍនភាព និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានមន្ទីរពេទ្យ និងអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាលនៅទីស្តីការក្រសួង ឯ.ឧ រដ្ឋមន្ត្រីបានបន្តថានាយកដ្ឋានត្រូវពិនិត្យបន្ថែមលើការផ្តល់អាជ្ញាប័ណ្ណ បន្តសុពលភាពអជ្ញាប័ណ្ណ ដោយត្រូវត្រួតពិនិត្យ និងការធ្វើអភិបាលកិច្ច ទាំងការងារគ្រប់គ្រង កិច្ចការបច្ចេកទេស ការប្រើប្រាស់ឱសថ សម្ភារៈបរិក្ខារពេទ្យ និងធនធានមនុស្សជំនាញសុខាភិបាលធានាបាននូវគុណភាព ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ស្របតាមនីតិវិធីស្តង់ដាដែលបានកំណត់៕