កម្លាំងសមត្ថកិច្ចស្រុកត្រាំកក់ បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់

កម្លាំងសមត្ថកិច្ចស្រុកត្រាំកក់ បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់

ស្រុកត្រាំកក់ : ដោយមានបទបញ្ជារយ៉ាងម៉ើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី លោក ម៉ៅ ស៊ីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានចេញល្បាតតាមដងផ្លូវសំខាន់ៗលុះមកដល់ចំណុចរោងសង្កសីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់ ៖

១. ឈ្មោះ ហន សីហា ហៅ សូយ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ (មុខសញ្ញាប្រើប្រាស់)។

២. ឈ្មោះ ហុន ផានីត ភេទប្រុស អាយុ ១៣ឆ្នាំ មានទីលំនៅភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ (មុខសញ្ញាប្រើប្រាស់)។

៣. ឈ្មោះ ញ៉ិន មករា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ (មុខសញ្ញាប្រើប្រាស់)។

៤. ឈ្មោះ សំ នួន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ (មុខសញ្ញាប្រើប្រាស់)។

សមត្ថកិច្ចបានធ្វើការឆែកឆេឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់ ម៉ូតូ ០១គ្រឿង ដាវ ០២ កាំបិត ០២ ពូថៅ ០១ និងថង់សម្រាប់ច្រកមួយចំនួន ភ្លាមនោះសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យទាំង ០៤នាក់ខាងលើ រួមនឹងវត្ថតាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

===============

ដោយ: សេង ណាណូ