សមត្ថកិច្ចនគរបាលក្រុងច្បារមនស្រាវជ្រាវឃាត់មុខសញ្ញាក្មេងទំនេីងបង្ហោះម៉ូតូតាមផ្លូវសាធារណៈបង្កការភ័យខ្លាចដល់មហាជននិងអ្នកដំណេីរ…

សមត្ថកិច្ចនគរបាលក្រុងច្បារមនស្រាវជ្រាវឃាត់មុខសញ្ញាក្មេងទំនេីងបង្ហោះម៉ូតូតាមផ្លូវសាធារណៈបង្កការភ័យខ្លាចដល់មហាជននិងអ្នកដំណេីរ…

===========

កំពង់ស្ពឺ ៖ ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងច្បារមនបានធ្វើការសហការបេីកប្រតិបត្ដិការស្រាវជ្រាវឈានដល់ការឃាត់មុខសញ្ញាក្មេងទំនើង ០៣នាក់( បង្ហោះម៉ូតូនៅទីសាធារណៈ ) ក្រោយធ្វេីសកម្មភាពបង្ហោះចែកចាយឃ្លីបវីដេអូតាមបណ្ដាញសង្គម កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។

ក្រុមក្មេងទំនើងបង្ហោះម៉ូតូមានបក្ខពួក ០៣នាក់៖

១- ឈ្មោះ ឈាន កកដ្ដា ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិដកពរ សង្កាត់ស្វាយក្រវ៉ាន់ ( ជាអ្នកបង្ហោះម៉ូតូ នៅចំណុចលើផ្លូវជាតិលេខ៤ មុខមន្ទីរសុខាភិបាល មកទិសខាងលិច ម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AC -9230 )

២- ឈ្មោះ មីន យូស្មី ភេទប្រុស អាយុ១៤ ឆ្នាំ ភូមិត្រពាំងលើក សង្កាត់រការធំ ( បង្ហោះម៉ូតូ ជាមួយឈ្មោះ ឈាន កក្កដា ) និង ( អ្នកបង្ហោះម៉ូតូ នៅចំណុចមុខវិទ្យាល័យកំពង់ស្ពឺ មកទិសខាងលិច )

៣- ឈ្មោះ ឃី សុខខេវីន ភេទប្រុស អាយុ១៣ ឆ្នាំ រស់នៅភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ( អ្នកបង្ហោះម៉ូតូ នៅចំណុចមុខវិទ្យាល័យកំពង់ស្ពឺ មកទិសខាងលិច )

 

សមត្ថកិច្ចនគរបាលបានដកហូត:

១/ ម៉ូតូចំនួន១ គ្រឿង (ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AC -9230 ជាម៉ូតូធ្វើសកម្មភាព បង្ហោះ)

២/ ទូរស័ព្ទ ចំនួន២ គ្រឿង I Phone X ចំនួន២ គ្រឿង .

បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងច្បារមនបានធ្វើការបញ្ជូនមុខសញ្ញាក្មេងទំនើងទាំង៣នាក់រួមជាមួយម៉ូតូទៅការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បីបន្ដនីតិវិធី៕

==============

ដោយ: សេង ណាណូ