រដ្ឋមន្រ្តីក្រសួងកិសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និង ឯកឧត្តមអភិបាលខេត្តតាកែវ ចុះសំណេះសំណាល និងពិនិត្យមើលការដាំដំណាំបន្លែក្នុងផ្ទះសំណាញ់ របស់សហគមន៍កសិកម្ម សាមគ្គីត្រពាំងចក ស្រុកត្រាំកក់

រដ្ឋមន្រ្តីក្រសួងកិសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និង ឯកឧត្តមអភិបាលខេត្តតាកែវ ចុះសំណេះសំណាល និងពិនិត្យមើលការដាំដំណាំបន្លែក្នុងផ្ទះសំណាញ់ របស់សហគមន៍កសិកម្ម សាមគ្គីត្រពាំងចក ស្រុកត្រាំកក់

តាកែវ៖ នាព្រឹកថ្ងៃអង្គារ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧ្តមត ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យមើលការដាំបន្លែក្នុងផ្ទះសំណាញ់របស់ប្រជាកសិករ នៅសហគមន៍កសិកម្ម សាមគ្គីត្រពាំងចក ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

អញ្ជើញអមដំណើរដោយ ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងកសិកម្ម លោក លោកស្រី មន្រ្តីជំនាញកសិកម្ម លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ មន្ទីរកសិកម្មខេត្ត និងបងប្អូនប្រជាកសិករចូលរួមផងដែរ។

 

យោងតាមរបាយការណ៍របស់ លោក អ៊ុន អឿន ប្រធានសហគមន៍កសិកម្ម សាមគ្គីត្រពាំងចក បានឱ្យដឹងថា នៅទូទាំងស្រុកត្រាំកក់ មានកសិករអ្នកដាំបន្លែ ចំនួន ៧០០គ្រួសារ លើផ្ទៃដីដាំដុះបន្លែ ៣៣០ហិកតា ដោយក្នុងនោះ ដាំក្រោមផ្ទះសំណាញ់ ២៥៦គ្រួសារ ៨១០ខ្នងផ្ទះ ស្មើនឹង ២៦ហិកតា, ដាំទីវាល ចន្លោះពី ៤៥០ ទៅ ៥០០ គ្រួសារ ផ្ទៃដីដាំដុះប្រមាណ ៣០០ហិកតា។ ចំពោះសមត្ថភាពនៃការផលិតបន្លែ រួមមាន៖ ផ្ទះសំណាញ់ ផលិតបាន ១៥តោន ទៅ ១៨តោន / មួយថ្ងៃ បន្លែសន្លឹក (៨០% ស្ពៃក្រញាញ់), ទីវាល បន្លែ ( ម្ទេស ត្រសក់) បន្លែមើម(ខ្ទឹម) គ្រឿងទេស ប្រែប្រួលតាមរដូវ បរិមាណមិនទៀងទាត់ ៕