លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ ស្ថានភាពសុខភាពរបស់អ្នកជំងឺម្នាក់ចុងក្រោយ គឺល្អជាធម្មតា
ចេញផ្សាយ ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ 2020
ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ —
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តាមរយៈបណ្តាញតេឡេក្រាម នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះថា ស្ថានភាពសុខភាពរបស់អ្នកជំងឺកូវីដ១៩ ម្នាក់ចុងក្រោយនេះ គឺល្អជាធម្មតា ពុំមានអ្វីគួរឱ្យព្រួយបារម្ភនោះទេ។
សូមបញ្ជាក់ថា អ្នកជំងឺចុងក្រោយ គឺជាបុរសជនជាតិខ្មែរ ដែលមានទីលំនៅនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលបានវិលត្រលប់មកពីប្រទេសហ្វីលីពីន ចូលមកកម្ពុជាយើងវិញកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ និងត្រូវបានរកឃើញថាវិជ្ជមាននៅថ្ងៃបន្ទាប់ ហើយពេលនេះអ្នកជំងឺរូបនេះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំណែកឯស្ថានភាពសុខភាព របស់អ្នកជំងឺរូបនេះ គឺធម្មតា ដោយពុំមានសញ្ញាណាមួយគួរឱ្យព្រួយបារម្ភនោះទេ។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើតេស្តលើប្រជាពលរដ្ឋសរុបចំនួន ២៥.៨៨៤នាក់ គឺស្មើនឹង ១.៥៥៩/១លាននាក់ ដោយគិតចាប់ពីការរកឃើញករណីដំបូងទៅបុរសទេសចរជនជាតិចិន កាលពីចុងខែមករា ឆ្នាំ២០២០ រហូតមកទល់នឹងព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ ដោយឡែកករណីសរុបទូទាំងប្រទេសមានចំនួន ១២៦នាក់ ក្នុងនោះករណីព្យាបាលជាសះស្បើយមានចំនួន ១២៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ០១នាក់ ដោយក្នុងនោះ ករណីភាគច្រើនគឺជាការនាំចូលពីក្រៅប្រទេស