លោកលឹមភាពិការដៃទាំងពីរបានបរិច្ចាគដីជូនជនក្រីក្រស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ

ចេញផ្សាយថ្ងៃទី 13 ខែមិថុនាឆ្នាំ 2020 ខណ្ឌ


SLP ខេត្តឧត្ដរមានជ័យ.លោកលឹមភាអាយុ 41 ឆ្នាំជាជនពិការដៃទាំងសងខាងមានប្រពន្ធឈ្មោះធីណារីអាយុ 34 ឆ្នាំត្រូវជាប្រពន្ធក្រោយដែលរស់នៅជាមួយគ្នាបានកូនចំនួន 3 នាក់


លោកលឹមភាកាលពីរអតីតមិនទាន់ជាជនពិការគាត់ជាយោធាបម្រើជាតិនៅសម័យសង្គ្រាមគាត់ទៅរាវមុីននៅទំនប់ក5 ឆ្នាំ 2004 បានផ្ទុះដាច់ដៃទាំងពីរភ្នែកមួយចំហៀងត្រចៀកមួយចំហៀងមកទល់បច្ចុប្បន្នសព្វថ្ងៃ។គាត់បានប្រាប់សារព័ត៌មានយើងឱ្យដឹងថាក្រោយពីពិការដៃទាំងពីរនឹងភ្នែកមួយចំហៀងត្រចៀកមួយចំហៀងរូបគាត់បានឆ្លងដែនទៅរស់នៅប្រទេសថៃដើរច្រៀងលក់សំឡេងនៅតាមផ្លូវជារៀងរាល់ថ្ងៃដើម្បីចិញ្ចឹមជីវិត

ហើយក៏ជានិស្ស័យដែលបានជួបប្រពន្ធក្រោយរបស់គាត់ដែលរស់នៅជាមួយគ្នារហូតមកដល់សព្វថ្ងៃអស់រយៈពេល 10ឆ្នាំ។ ហើយមួយរយៈក្រោយគាត់បានត្រឡប់ពីប្រទេសថៃចូលក្នុងប្រទេសកម្ពុជាវិញជាមួយភរិយារបស់គាត់។

 

បន្តពីបាននៅស្រុកខ្មែរមួយរយៈពេលកន្លងទៅគាត់សម្រេចចិត្តនាំភរិយាទៅប្រទេសម៉ាឡេស៊ីរកស៊ីលក់ទឹកឃ្មុំហើយក៏បានចូលក្នុងសាសនាឥស្លាមនិងរៀនខាងសាសនាឥស្លាមថែមទាំងបានទទួលសញ្ញាប័ត្រពីរសន្លឹកនៅថ្ងៃទី 17 ខែ 3 ឆ្នាំ 2019 និងខែ 4 ឆ្នាំ 2019 ថែមទៀតផង។លោកលឹមភានិយាយប្រាប់សារព័ត៌មានយើងឱ្យដឹងថាគាត់លក់ទឹកឃ្មុំក្នុងមួយខែបានចំណេញលុយរាប់ពាន់ដុល្លារក៏ប៉ុន្តែលុយទាំងនោះគឺគាត់ផ្ញើមកឱ្យបងថ្លៃជួយទិញដីនៅស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យជាច្រើនហិតតាទុកសម្រាប់គាត់វិលត្រឡប់មកស្រុកខ្មែរវិញ។សូមបញ្ជាក់ប្រាប់ថាបងថ្លៃរបស់គាត់ឈ្មោះជនជឿតអាយុ 42 ឆ្នាំមានមុខរបរជាយោធានៅក្នុងកងពលអន្តរាគមន៍លេខ6

 

លោកលឹមភាបានឆ្លើយប្រាប់ថានៅពេលដែលគាត់ត្រឡប់មកដល់ស្រុកខ្មែរវិញគាត់បានឈូសឆាយដីរបស់គាត់ដែលបងថ្លៃទិញទុកឲ្យមករូបគាត់ ហើយបានធ្វើស្អាតចប់សព្វគ្រប់ដោយយល់ថាខ្លួនជាជនពិការដែលបានទទួលជោគជ័យបន្តិចបន្តួចក្នុងជីវិតក៏សម្រេចចិត្តធ្វើបុណ្យបរិច្ចាគដីដែលបានសន្សំលុយទិញទុកនោះដល់ជនក្រីក្រចំនួន597គ្រួសារតាមលទ្ធភាពដែលអាចធ្វើបានហើយទាំងនេះក៏ដូចជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលផងដែរ។


គាត់និយាយថាប្រសិនបើជាជាតិក្រោយមានពិតសូមកុំឲ្យខ្ញុំពិការដូចជាតិនេះទៀតអី ថែមទាំងនិយាយទាំងទឹកមុខញញឹមប្រាប់សារព័ត៌មានថាមិនចង់ឃើញប្រទេសកម្ពុជារបស់យើងវិលត្រឡប់ទៅសម័យសង្រ្គាមទៀតនោះឡើយ។
គាត់បញ្ជាក់ប្រាប់យើងថាការចែកដីជូនដល់ជនក្រីក្រទាំងអស់មិនមានអ្នកមានអំណាចឬអ្នកមានឥទ្ធិពលណាម្នាក់នៅជួយពីខាងក្រោយខ្នងនោះឡើយគឺបានការជំរុញពីក្រុមគ្រួសាររបស់គាត់ផ្ទាល់ខ្លួននិងការគាំទ្រពីអាជ្ញាធរនៅស្រុកត្រពាំងប្រាសាទដូចជាលោកអភិបាលស្រុក នៅសំ តារ៉ារិទ្ធនិងលោកមេឃុំខាន់ខែមនិងមេភូមិអូរក្រូចនិងមេភូមិថ្នល់កែងព្រមទាំងឯកឧត្តមឈុំខេងមេបញ្ជាការកងពលអន្តរាគមន៍លេខ6 និងមេបញ្ជាការរងនាយទាហានលើកទឹកចិត្តដល់គាត់បន្ថែមទៀតផង
គាត់ប្រាប់សារព័ត៌មានយើងថាគាត់ក៏មានដីសម្រាប់លក់ឲ្យអតិថិជនមួយចំនួនផ្សេងទៀត ដែរបានពុះជាឡូត៍ទុកលក់ដើម្បីយកថវិកានោះមកអភិវឌ្ឍនៅលើដីដែលគាត់បានចែកជូនប្រជាពលរដ្ឋក្រីក្រ

លោកអ្នកអាចទំនាក់ទំនងមកលេខទូរស័ព្ទរបស់គាត់ផ្ទាល់:0715566503
ទំនាក់ទំនងពាណិជ្ជកម្មតាមរយៈលេខទូរស័ព្ទ:
012268777
0969030224

(អត្ថបទដោយស៊ឹម វេចនា)