មន្ទីរព័ត៌មានខេត្តតាកែវ រៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជូនដល់អ្នកសារព័ត៌មាននឹងម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ដែលកំពុងតែប្រតិបត្តិការនៅទូទាំងខេត្តតាកែវ 

មន្ទីរព័ត៌មានខេត្តតាកែវរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជូនដល់អ្នកសារព័ត៌មាននឹងម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ដែលកំពុងតែប្រតិបត្តិការនៅទូទាំងខេត្តតាកែវ

 

តាកែវ៖ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ នៅមន្ទីរព័ត៌មានខេត្តតាកែវបានរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលដឹកនាំកិច្ចប្រជុំដោយ លោក អៀម ថៃ ប្រធានមន្ទីរព័ត៌មាន

ដោយមានការអញ្ជើញចូលរួមដោយ លោក អនុប្រធាន រួមនិងមន្ត្រីរាជ ការទាំងអស់នៃមន្ទីរព័ត៌មានខេត្ត លោក លោកស្រី ជាអ្នកសារព័ត៌មាន ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ទូទាំងខេត្តតាកែវ។

សូមបញ្ជាក់ថា ការផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ កឺ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន។ ហើយយុទ្ធនាការនេះ ក៏ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *