កំលាំងជំនាញស្រាវជ្រាវបង្រ្កាបបានជាបន្ដបន្ទាប់ មុខសញ្ញាគ្រឿងញៀន០២នាក់ រួមជាមួយវត្ថុតាងរកឃើញក្នុងរង្វង់ប្រតិបត្ដិការត្រូវបានចាប់យក.,,




#កំពង់ស្ពឺ៖ ដោយអនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរង ទទួលផែន នៅថ្ងៃទី១៤ ០៧ ២០២៥ វេលាម៉ោង ១១ : ៣០នាទី នៅចំណុចភូមិទួលសំណាង ឃុំវល្លិស ស្រុកសំរោងទង កម្លាំងការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀន ដឹកនាំប្រតិបត្ដិការផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់ ៖
១-ឈ្មោះ ឈិត សុផា ភេទ ប្រុស អាយុ ២៩ឆ្នាំ នៅភូមិទួលសំណាង ឃុំវល្លិស ស្រុកសំរោងទង (មុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួន)។
២-ឈ្មោះ សុខ សារុន ហៅ ខ្យង ភេទ ប្រុស អាយុ ៣២ឆ្នាំ នៅភូមិព្រៃធំ ឃុំព្នាយ ស្រុកសំរោងទង។
ប្រតិបត្តិការខាងលេី សមត្ថកិច្ចធ្វើការដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន៤កញ្ចប់ (១មធ្យម និង ៣ធំ) ទម្ងន់៤០៩,២៨ក្រាម , ជញ្ជីងថ្លឹងគ្រឿងញៀន អេឡិចត្រូនិច ១គ្រឿង , ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ២គ្រឿង មុខសញ្ញាខាងលេី ឈិត សុផា ជាមុខសញ្ញាសកម្មខ្លាំង និងជាមេបណ្ដាញជួញដូរផងដែរ បច្ចុប្បន្នមុខសញ្ញាសង្ស័យទាំង០២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
