ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ ។
ស្រុកអង្គរបូរី នៅថ្ងៃព្រហស្បតិ៍ ០៧រោចខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៩និង០០នាទីព្រឹក លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានចុះបង្ក្រាបមុខសញ្ញាជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចដើមជ្រៃ ស្ថិតក្នុងភូមិទួលសាំងខ ឃុអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ឃ្លោង សុងហេង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសាំងខ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។
ដកហូតបានវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖
១.ម្សៅក្រាមពណ៌សថ្លា ចំនួន ០១កញ្ចប់
២.ទូរស័ព្ទដៃ ចំនួន ០១គ្រឿង
៣.ម៉ូតូ ចំនួន ០១គ្រឿង
៤.សម្ភារៈសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន
ក្រោយពីសួរចម្លើយជនសង្ស័យខាងលើរួច លោកអធិការ បានសុំយោបល់ លោកស្នងការ និងឯកឧត្តមព្រះរាជអាជ្ញា ដើម្បីបន្តនីតិវិធី បន្ទាប់មកកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស នៅវេលាម៉ោង១០និង០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ មានដូចខាងក្រោមៈ
១.ឈ្មោះ ឌុក វិសាល ហៅកែវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ
២.ឈ្មោះ ចាន់ ផៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ
៣.ឈ្មោះ អ៊ុក ដា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ
៤.ឈ្មោះ ស្រ៊ាង ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្មន់មុន្នី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ឆែកឆេររកឃើញវត្ថុតាងមួយចំនួនមានដូចខាងក្រោមៈ
១.ម្សៅក្រាមពណ៌សថ្លា ចំនួន ១៧កញ្ចប់
២.ទូរស័ព្ទ ចំនួន ០២គ្រឿង
៣.ម៉ូតូ ចំនួន ០១គ្រឿង
ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំ



ណុំរឿងតាមនីតិវិធី។
