សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ករណីស្ទាក់​វាយកំហែងយកម៉ូតូ(ប្លន់)តាមដងផ្លូវ​ ពីជន​រង​គ្រោះ​នៅស្រុក​បសេដ្ឋ​ “””””””””””””””””””””””””””””””””””””””””””””””””””””””

“”””””””””””””””””””””
កំពង់ស្ពឺ៖ ដោយបានការបញ្ជា​ដឹកនាំ​ លោកឧត្ដម​សេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ កំលាំងនគរបាល​បានបេីកប្រតិបត្តិការស្រាវជ្រាវរយៈពេល​ ៧២​ ម៉ោង​ ឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៤ នាក់(មុខសញ្ញាសកម្ម) ករ​ណីស្ទាក់វាយកំហែងយកម៉ូតូ (ប្លន់) តាមដងផ្លូវ បន្ទាប់​ពីក្រុម​ចោរបានធ្វេីសកម្មភាពលេីឈ្មោះ ហៀង ឆៃ​យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រះម្លប់ ឃុំភារី​មានជ័យ ស្រុកបសេដ្ឋ កាលពីថ្ងៃទី១៥.០៣.​២០២៥ វេលាម៉ោង ២៣:៥០នាទីយប់ សកម្មភាព​ធាក់យកម៉ូតូនៅចំ​ណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់​ពី​ លោកវរសេនីយ៍ឯក​ ចន​ សុភីត​ អ​ធិការ​ នគរបាលស្រុកបសេដ្ឋ​ និងដោយបានកិច្ចស​ហការពី​កំលាំងនគរបាល​ជំនាញ​ និងកំលាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុកជាប់ព្រំប្រទល់​ កំលាំង​ព្រហ្មទ​ណ្ឌ​ស្រុកបសេដ្ឋ​ ធ្វើ​ការ​ឃាត់មុខសញ្ញា​បាន​ ជនស​ង្ស័យចំនួន ០៤នាក់ រួមនឹងវត្ថុតាងម៉ូតូ ០២ គ្រឿង (ម៉ូតូធ្វើ​សកម្មភាពប្លន់០១គ្រឿង និងម៉ូតូជនរងគ្រោះ​០១​គ្រឿង)​ ។

ជនសង្ស័យទាំង ០៤ នាក់​ មានឈ្មោះ​ ៖
១./ ឈ្មោះ គិន ចាន់ណាប់ ភេទប្រុស អាយុ១៧ឆ្នាំ
២ /ឈ្មោះ វ៉ាន់ ប៊ុនធា ហៅធឿន ភេទប្រុស អាយុ​១៩ឆ្នាំ ទាំង០២នាក់ រស់នៅភូមិត្រពាំងផុងថ្មី ឃុំបសេ​ដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជាជនដៃដល់) ។
៣./ឈ្មោះ គឹម ដែន ភេទប្រុស អាយុ១៨ឆ្នាំ រសនៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
៤./ ឈ្មោះ រុិន ចាន់ធូ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

ដោយបានការឯកភាពពីតំណាងអយ្យការ​ សមត្ថ កិច្ច​នគរបាល​បានធ្វេីការ​ប្រគល់ម៉ូតូ​ ០១គ្រឿង​ ជូនជនរងគ្រោះដេីម្បីប្រេីប្រា​ស់វិញ​ រីឯ​មុខសញ្ញា​បក្ខពួក​ចោ​រ​ទាំង៤នាក់​ សមត្ថកិច្ច​បានកសាងសំ​ណុំរឿងបញ្ជូនមកការិយាល័យជំនញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ ចាត់ការបន្តរតាមនីតិវិធី ៕
#ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ

Leave a Reply

Your email address will not be published. Required fields are marked *