សក់ត្រូវបានកាត់និងកោរដោយមិនគិតប្រាក់ពីសំណាក់.ក្មេង.ទំនេីងពីរនាក់ ឧបត្ថមដោយនគរបាល ក្រុងឧដុង្គម៉ែជ័យ…

សក់ត្រូវបានកាត់និងកោរដោយមិនគិតប្រាក់ពីសំណាក់.ក្មេង.ទំនេីងពីរនាក់ ឧបត្ថមដោយនគរបាល ក្រុងឧដុង្គម៉ែជ័យ…

———————————————–

 

កំពង់ស្ពឺ៖ កំលាំងនគរបាល នៃអធិការនគរបាលក្រុងឧដុង្គម៉ែជ័យ បានធ្វើការឃាត់មុខសញ្ញាក្មេងទំនើងកំពុងជិះបង្ហោះម៉ូតូតាមផ្លូវសាធារណៈ កាលពីថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័កព.ស ២៥៦៨ត្រូវនិង ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ១១-១២ ស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

 

ក្មេងទំនើង០២នាក់ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ចំរើន រតនា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិតូច ឃុំបាទី ស្រុកបាទី ខេត្តតាកែវ អ្នកបង្ហោះម៉ូតូ ២-ឈ្មោះ សៀក ចាន់ដារ៉ូ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃផ្ចឹក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល អ្នកជិះពីក្រោយ ។

 

អនុវត្តតាមបទបញ្ជានិងការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការណែនាំពីឯកឧត្តម បណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ លេីវិធានការបង្ការទប់ស្កាត់ បង្រ្កាបក្រុមក្មេងទំនេីងនៅក្នុងខេត្ដ គឺ ចំពោះមធ្យោបាយម៉ូតូត្រូវធ្វើការដកហូតរក្សាទុករយៈ០៣ខែ ជាបណ្ដោះអាសន្ននៅកន្លែងសមត្ថកិច្ច ដោយអញ្ជើញលោកឪពុក អ្នកម្ដាយ អាណាព្យាបាលមកធ្វើកិច្ចសន្យាអប់រំទទួលស្គាល់អំពីកំហុសនិងត្រូវធ្វេីការអប់រំប្រៀនប្រដៅកូនចៅអោយក្លាយជាបុគ្គលល្អនិងពលរដ្ឋល្អនៅក្នុងសង្គម ករណីនៅតែសមត្ថកិច្ចដាច់ខាតអនុវត្តវិធានការច្បាប់កសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដចំណាត់ការនីតិវិធីបន្ដ៕

 

-ម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅ ឆ្នាំ2013 ផ្លាកលេខភ្នំពេញ1CB-9717លេខតួ+លេខម៉ាសុីន ND 125 ME-8917826..

Leave a Reply

Your email address will not be published. Required fields are marked *