ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីប្រគេន ព្រះអង្គគ្រូជោតធម្មោ ណេន មីហួយ នៅវត្តចុល្លវ័ន (ហៅព្រៃអារ) ឃុំខ្វាវ ស្រុកសំរោង
តាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីប្រគេន ព្រះអង្គគ្រូជោតធម្មោ ណេន មីហួយ នៅវត្តចុល្លវ័ន (ហៅព្រៃអារ) ស្ថិតនៅភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
ពិធីនេះក៏មានការ និមន្ត និងអញ្ជើញចូលរួមដោយ ព្រះឧបាលិវង្ស កែវ សាវ៉ន ព្រះរាជាគណៈថ្នាក់ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះមង្គលទិព្វលោករង្សី ព្រះមេគណខេត្តតាកែវ និង ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត លោក ងិន ងិនដា អភិបាលរងខេត្ត លោក លី សាវេត អភិបាលរងខេត្ត និង លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក កៅ វគ្គសែល អភិបាលស្រុកសំរោង និងមន្រ្តីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធ ជិតឆ្ងាយចូលរួមជាច្រើនកុះករ ៕